វ៉ាស៊ីនតោន៖ កិច្ចព្រមព្រៀងរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ជាមួយមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនបានរារាំងសង្គ្រាមជាមួយរដ្ឋកុម្មុយនិស្ត នេះបើតាមសម្តីរបស់អ្នកសារព័ត៌មាន Bob Postward នៅស្ថាប័នវ៉ាស៊ីនតោនប៉ុស្ដិ៍។
លោកបានលើកឡើងថា វាជាការទូតដែលមិនធ្លាប់មានពីមុនមក។ ការកត់សម្គាល់នេះបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីសៀវភៅថ្មីរបស់លោកស្តីពីលោក ត្រាំ និងរដ្ឋបាលរបស់លោក គឺ“ Rage” បានទៅដល់បញ្ជរសៀវភៅ។
លោក Woodward បានឲ្យដឹងនៅក្នុងវគ្គសិក្សាតាមអ៊ីនធឺណិត ដែលរៀបចំដោយកាសែត ដែលចូលរួមរបស់លោកថា “វាជាការពិសោធន៍ដើមគួរឱ្យចាប់អារម្មណ៍មួយ គឺការទូតពីព្រោះអ្នកដឹងថា ជាការលេងសើចធម្មតា ដោយត្រឹមអ្នកបញ្ជូនមនុស្ស ឲ្យមកជួបគ្នាពីភាគីទាំងពីរ ហើយអ្នកធ្វើការប្រជុំកំពូលរវាងមេដឹកនាំទាំងពីរ”៕
ដោយ ឈូក បូរ៉ា