អូតាវ៉ា៖ ប្រទេសកាណាដា បានស្វាគមន៍ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការទម្លាក់ពន្ធលើការនាំចូលអាលុយមីញ៉ូមកាណាដា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។
នៅក្នុងសន្និសីទកាសែតនៅទីក្រុងអូតាវ៉ា កាលពីរសៀលថ្ងៃអង្គារលោក Chrystia Freeland ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុបានស្វាគមន៍ចំពោះការសម្រេចនេះ ដោយថានេះពិតជាថ្ងៃមួយដែលការយល់ដឹងទូទៅបានឈ្នះ។
លោក Freeland បានសង្កត់ធ្ងន់ថាការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក មិនមែនជាកិច្ចព្រមព្រៀងចរចាជាមួយកាណាដានោះទេ ហើយរដ្ឋាភិបាលសហរដ្ឋអាមេរិកបានធ្វើ“ ឯកតោភាគី” ហើយប្រទេសកាណាដា មិនទទួលយកកូតានោះទេ។
លោក Freeland បានបញ្ជាក់ថា “ប្រសិនបើពន្ធគយត្រូវបានរៀបចំឡើងវិញកាណាដា នឹងសងសឹកវិញជាមួយនឹងពន្ធគយ ដុល្លារនិងដុល្លារយ៉ាងឥតខ្ចោះ”៕
ដោយ ឈូក បូរ៉ា