ព័ត៌មានអន្តរជាតិ

លោក Pompeo នឹងជួបជាមួយ ជនអន្តោប្រវេសន៍ វេណេស៊ុយអេឡា នៅប្រេស៊ីល ស្របពេលអាមេរិក ព្យាយាមកបង្កើនកម្តៅ លើលោក ម៉ាឌូរ៉ូ

បរទេស៖ មន្ត្រីអាមេរិកនិងប្រេស៊ីល បាននិយាយនៅថ្ងៃអង្គារសប្ដាហ៍នេះថា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo នឹងជួបជាមួយជនអន្តោប្រវេសន៍វេណេស៊ុយអេឡា នៅប្រទេសប្រេស៊ីល ក្នុងសប្ដាហ៍នេះ ស្របពេលដែលទីក្រុងវ៉ាស៊ីនតោន មានបំណងបង្កើនសម្ពាធ ដើម្បីបណ្ដេញលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ឲ្យចុះចេញពីតំណែង។ 

ក្រសួងការបរទេសបាននិយាយថា ជំនួបនៅថ្ងៃសុក្រក្នុងទីក្រុង Boa Vista ប្រទេសប្រេស៊ីល ស្ថិតនៅជិតព្រំដែនប្រទេសវេណេស៊ុយអេឡានោះ គឺជាផ្នែកនៃដំណើរទស្សនកិច្ចក្នុងតំបន់ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២០ខែកញ្ញា ដែលលោក Pompeo ក៏នឹងធ្វើទស្សនកិច្ចនិងប្រារព្ធកិច្ចពិភាក្សាជាមួយមេដឹកនាំរបស់ប្រទេសកូឡំប៊ី ប្រទេស សូរីណាម និងប្រទេសហ្គីយ៉ាណា។ 

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក ទៅកាន់ប្រទេសជិតខាងនានារបស់ប្រទេសវេណេស៊ុយអេឡានេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលកិច្ចប្រឹងប្រែងអន្តរជាតិ ជំរុញឲ្យមានការផ្លាសប្តូរបែបលទ្ធិប្រជាធិបតេយ្យក្នុងប្រទេស ហាក់មានការជាប់គាំង ហើយលោក ម៉ាឌូរ៉ូ បានអះអាងធ្វើការក្តោបក្តាប់អំណាច បើទោះជាភាពចលាចលផ្នែកនយោបាយនិងសេដ្ឋកិច្ច ដែលបានបង្ខំឲ្យជនជាតិវេណេស៊ុយអេឡា៥លាននាក់ភៀសខ្លួនចេញពីប្រទេសក៏ដោយ៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top