ព័ត៌មានអន្តរជាតិ

ផ្ទុះឆេះដ៏កក្រើក នៅក្រុងកំពង់ផែ របស់ប្រទេសអ៊ីតាលី មិនទាន់មានអ្នកស្លាប់នៅឡើយទេ

រ៉ូម៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ថា ក្រុមពន្លត់អគ្គីភ័យបាននិយាយថា ផ្ទុះដ៏កក្រើក និងអគ្គីភ័យបានឆាបឆេះយ៉ាងខ្លាំង នៅតំបន់កំពង់ផែ នៅក្រុង Ancona របស់ប្រទេសអ៊ីតាលី កាលពីព្រឹកថ្ងៃពុធនេះ ដោយបានបំផ្លិចបំផ្លាញឃ្លាំងជាច្រើន និងរថយន្តដឹកទំនិញ ប៉ុន្តែមិនទាន់មានអ្នកស្លាប់នៅឡើយទេ ។

អណ្តាតភ្លើងបានឆាបឡើង រោលរាលដូចផ្សិត ដែលធ្វើឲ្យមានផ្សែងប៉ើងពេញមេឃ នៅក្នុងទីក្រុងឆ្នេរសមុទ្រ Adriatic ប្រទេសអ៊ីតាលី ។

ក្រុមសេវាកម្មបានឲ្យដឹង នៅលើបណ្តាញសង្គម Twitter ថា រាល់ការផ្ទុះឡើងដ៏កក្រើក ដែលបានបង្កជាអគ្គីភ័យភ្លាមៗនោះ បានកើតឡើងកាលពីពាក់កណ្តាលអធ្រាត ។ អគ្គីភ័យស្ថិតក្នុងការគ្រប់គ្រងទាន់ ពេលកាលពីព្រឹកថ្ងៃពុធនេះ បន្ទាប់ពីមានអន្តរាគមន៍ ពីក្រុមពន្លត់អគ្គីភ័យចំនួន១៦ក្រុម ។

គេនៅមិនទាន់ដឹងច្បាស់លាស់ថា មូលហេតុអ្វីដែលបង្កឲ្យមានអគ្គីភ័យ កើតឡើងនៅឡើយទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top