ព័ត៌មានអន្តរជាតិ

រុស្ស៊ី បញ្ជាក់ថាមិនបាន ស្នើឲ្យកូរ៉េខាងជើង ធ្វើតេស្ដមីស៊ីល SLBM នោះទេ

ម៉ូស្គូ៖ មន្រ្តីក្រសួងការបរទេសក្រុងមូស្គូ បានឲ្យដឹងថា រុស្ស៊ីមិនបានស្នើកូរ៉េខាងជើង ធ្វើតេស្ដមីស៊ីលនោះទេ ចំពេលមានការសង្ស័យថា ក្រុងព្យុងយ៉ាង អាចធ្វើការសាកល្បង កាំជ្រួចមីស៊ីលបាលីស្ទិកនាវាមុជទឹក (SLBM) នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។

 លោក Petr Ilichev ប្រធាននាយកដ្ឋាននៃ អង្គការអន្តរជាតិនៃក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាន RIA Novosti របស់ប្រទេសថាប្រទេសរបស់លោកមិនមានព័ត៌មានណាមួយ នៃការធ្វើតេស្តមីស៊ីល SLBM របស់កូរ៉េខាងជើងដែលអាចកើតមាន នៅខែក្រោយនេះទេ។

 មានការសន្និដ្ឋានថា កូរ៉េខាងជើងអាចបាញ់ សាកល្បងមីស៊ីល SLBM ឬធ្វើសកម្មភាពបង្កហេតុអាវុធផ្សេងទៀតក្នុងឱកាសនៃការបង្កើតគណបក្សពលករនៅថ្ងៃទី ១០ ខែតុលា ដែលអាចជាអាវុធយុទ្ធសាស្ត្រថ្មីមួយ ដែលមេដឹកនាំលោក គីម ជុងអ៊ុន បានសន្យាថានឹងបង្ហាញនៅក្នុងសារ ចូលឆ្នាំថ្មីរបស់លោក៕

ដោយ ឈូក បូរ៉ា

To Top