ប្រវត្តិសាស្ត្រ: នាថ្ងៃទី១ ខែតុលាកាល ពីឆ្នាំ២០០៥ គ្រាប់បែកអត្តឃាត ជាច្រើនបានធ្វើការវាយប្រហារទៅ ភោជនីយដ្ឋានចំនួន៣ នៅក្នុងតំបន់ទេសចរណ៍ពីរ នៅលើកោះបាលីឥណ្ឌូណេស៊ីដែល ជារមនីយដ្ឋានរមណីយដ្ឋាន ពេញនិយមបំផុតមួយ។ ការបំផ្ទុះគ្រាប់បែកបានសម្លាប់មនុស្ស សរុប២២នាក់រួមទាំងអ្នកបំផ្ទុះគ្រាប់បែក អត្តឃាត់និងរងរបួសជាង៥០នាក់ ។
ការវាយប្រហារនេះមានលក្ខណៈដូច ជាការវាយប្រហារកាល ពីឆ្នាំ២០០២សម្លាប់មនុស្សអស់២០២នាក់ដែរដែល វាត្រូវបានគេគិតថាជា ការងាររបស់ក្រុម Jemaah Islamiah (JI) ដែលជាក្រុមសកម្មប្រយុទ្ធឥស្លាម ជ្រុលនិយមដែលមានទំនាក់ទំនង ជាមួយអាល់កៃដា។ JI ត្រូវបានគេជឿថា ជាអ្នកទទួលខុសត្រូវចំពោះការ បំផ្ទុះគ្រាប់បែកនៃសណ្ឋាគារ Marriott នៅហ្សាកាតាក្នុងឆ្នាំ ២០០៣ ដែលបណ្តាលឱ្យមនុស្ស១២នាក់ ស្លាប់និងម្នាក់ទៀតមកពីស្ថានទូតអូស្ត្រាលី នៅឥណ្ឌូណេស៊ីក្នុងឆ្នាំ២០០៤ ដែលក្នុងនោះមនុស្ស១០នាក់បានស្លាប់ ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺថាថ្វីបើប្រទេសឥណ្ឌូណេស៊ី ជាប្រទេសមូស្លីមដែល មានប្រជាជនច្រើនជាងគេ នៅលើពិភពលោកក៏ដោយប៉ុន្តែកោះបាលី ភាគច្រើនជាអ្នកកាន់សាសនាហិណ្ឌូ៕ ប្រែសម្រួល:ស៊ុនលី