បរទេស៖ ក្រុមសាសនា និងអ្នកជំនាញ របស់ប្រទេសឥណ្ឌូនេស៊ី ដែលរួមមានទាំងអតីត ឧបនាយករដ្ឋមន្ត្រីមួយរូបផងដែរនោះ កំពុងតែអាជ្ញាធរឲ្យពន្យារពេល ការបោះឆ្នោតក្នុងតំបន់ ដែលគ្រោងធ្វើឡើងក្នុងខែធ្នូ ស្របពេលដែលការឆ្លងមេរោគកូរ៉ូណា មានការកើនឡើងនៅក្នុងប្រទេស មានប្រជាជនច្រើនបំផុតលំដាប់ទី៤ លើពិភពលោកនេះ។
នៅក្នុងបទវិចារណកថា កាសែតមួយនាថ្ងៃចន្តនេះ អតីតឧបនាយករដ្ឋមន្ត្រីឥណ្ឌូនេស៊ី លោក Jusuf Kalla ដែលបច្ចុប្បន្នគឺជា ប្រធានកាកបាទក្រហម ក្នុងប្រទេសផផងដែរនោះ ការបោះឆ្នោតនៅក្នុងខែធ្នូខាងមុខនេះ អាចនឹងជារឿងដ៏គ្រោះថ្នាក់។
គួរបញ្ជាក់ថា ការបោះឆ្នោតនាថ្ងៃទី៩ ខែធ្នូ សម្រាប់តំណែងថ្នាក់ដឹកនំា ក្នុងតំបន់សំខាន់ៗរាប់រយនោះ គឺជាកិច្ចការដ៏ធំនៅលើប្រជុំកោះ ដែលមានប្រជាជនជាង ២៦០លាននាក់រស់នៅ និងធ្លាប់បានពន្យារពេល ម្តងរួចទៅហើយ ដោយសារតែមានការភ័យខ្លាច ពីការឆ្លងរាតត្បាតនៃមេរោគថ្មី គឺជម្ងឺកូវីដ១៩ ៕
ប្រែសម្រួល៖ ប៉ាង កុង