បរទេស៖ វ៉ាក់សាំងដែលត្រូវបានចុះបញ្ជី ជាផ្លូវការលើកដំបូងប្រឆាំង នឹងមេរោគកូវីដ១៩ ដែលត្រូវបានបង្កើតឡើង ដោយវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រ Gamaleya នៃរោគរាតត្បាតនិងមីក្រូជីវសាស្រ្ត ឥឡូវនេះកំពុងធ្វើការ សាកល្បងដំណាក់កាលទី៣ ពាក់ព័ន្ធនឹងមនុស្សប្រមាណ ២ ០០០ នាក់នៅជុំវិញពិភពលោក។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការ លើកឡើងរបស់នាយក អង្គការប្រចាំតំបន់អឺរ៉ុប របស់អង្គការសុខភាពពិភពលោកលោក Hans Klug បានថ្លែងបន្ទាប់ពីកិច្ចប្រជុំជាមួយ រដ្ឋមន្ត្រីសុខាភិបាលរុស្ស៊ីលោក Mikhail Murashko ថា « អង្គការសុខភាពពិភពលោក សូមកោតសរសើរយ៉ាងខ្លាំង ចំពោះការខិតខំប្រឹងប្រែង របស់សហព័ន្ធរុស្ស៊ីដែលបានធ្វើ ដើម្បីបង្កើតវ៉ាក់សាំង ប្រឆាំងនឹងមេរោគកូវីដ១៩ គឺ Sputnik V. ជាថ្មីម្តងទៀតខ្ញុំសូមថ្លែងអំណរគុណ ដល់ប្រទេសរុស្ស៊ីចំពោះការខិតខំប្រឹងប្រែង បង្កើតវ៉ាក់សាំងដែលមាន សុវត្ថិភាពនិងប្រសិទ្ធភាពនេះ»។
លោកក៏បានសង្កត់ធ្ងន់ថា ប្រទេសរុស្ស៊ីបានជួយលោក ក្នុងការផ្តល់ជំនួយដល់ បណ្តាប្រទេសអាស៊ីកណ្តាល ចំពេលដែលមានការរីករាលដាល នៃជំងឺរាតត្បាតហើយជាទូទៅបានបង្ហាញការប្តេជ្ញាចិត្ត របស់ខ្លួនចំពោះសាមគ្គីភាពសកល។
សូមជម្រាបថា រដ្ឋាភិបាលទីក្រុងមូស្គូ បានទទួលការស្នើសុំវ៉ាក់សាំង ចំនួនមួយពាន់លានដូស ពីប្រទេសចំនួន ២០ យ៉ាងតិចរួចទៅហើយ ប៉ុន្តែអាជ្ញាធរបានកត់សម្គាល់ថា រុស្ស៊ីត្រូវតែចូលរួមជាមួយ ប្រជាជនរបស់ខ្លួនជាមុនសិន។ ក្រសួងសុខាភិបាលនៃ ប្រទេសរុស្ស៊ីបានបញ្ជាក់ថា ថ្នាំនេះបានឆ្លងកាត់ការត្រួតពិនិត្យ ចាំបាច់ទាំងអស់ហើយត្រូវបានបង្ហាញថា មានសមត្ថភាពក្នុងការ បង្កើតភាពស៊ាំប្រឆាំងនឹង វីរុសយ៉ាងហោចណាស់ពីរឆ្នាំ ៕
ប្រែសម្រួលៈ ណៃ តុលា