ព័ត៌មានអន្តរជាតិ

វីដេអូកងកម្លាំងទ័ពអាកាសចិន ហាក់បង្ហាញការសមវាយប្រហារ លើមូលដ្ឋានទ័ពអាកាសអាមេរិក នៅកោះហ្គាម

បរទេស៖ កងកម្លាំងទ័ពអាកាស របស់ប្រទេសចិន នាពេលថ្មីៗនេះ បានបង្ហាញវីដេអូមួយបង្ហាញ ឲ្យឃើញយន្តហោះទម្លាក់គ្រាប់ សមត្ថភាពនុយក្លេអ៊ែ H-6 ធ្វើការហាត់សមវាយប្រហារលើ អ្វីដែលហាក់ជាមូលដ្ឋានទ័ពអាកាស Andersen ស្ថិតនៅលើកោះហ្គាម ស្របពេលដែលភាពតានតឹង ក្នុងតំបន់បន្តកើនកម្តៅខ្លាំងឡើង។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា វីដេអូ ដែលចេញនៅថ្ងៃសៅរ៍លើគណនី Weibo របស់កងទ័ពអាកាសចិននោះ គឺបានកើតមានស្របពេលដែលចិន ធ្វើសមយុទ្ធនៅថ្ងៃទីពីរ ជិតកោះតៃវ៉ាន់ដែលចិនអះអាងកម្មសិទ្ធិ ដើម្បីបង្ហាញពីកំហឹងរបស់ចិន ចំពោះដំណើរទស្សនកិច្ច របស់មន្ត្រីជាន់ខ្ពស់របស់ ក្រសួងការបរទេសសហរដ្ឋអាមេរិក មកកាន់ទីក្រុងតៃប៉ិ ។

គួរបញ្ជាក់ថា កោះហ្គាម គឺជាទីតាំងរបស់អគារយោធា សហរដ្ឋអាមេរិកដ៏ចម្បងនានា ដែលរួមមានទាំងមូលដ្ឋានទ័ពអាកាស ដែលនឹងជាប្រការដ៏សំខាន់ ក្នុងការឆ្លើយតបចំពោះជម្លោះណាមួយ ដែលអាចកើតមាន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top