ព័ត៌មានអន្តរជាតិ

អ្នកកាសែត អូស្ត្រាលីម្នាក់ អះអាងថា ចិនធ្លាប់គម្រាម ចាប់ខ្លួនកូនស្រី របស់គាត់

បរទេស ៖ នៅថ្ងៃចន្ទទី២១ ខែកញ្ញាអតីតអ្នកឆ្លើយឆ្លងព័ត៌មាន អូស្រ្តាលី ប្រចាំនៅទីក្រុងប៉េកាំងម្នាក់ បាននិយាយថា គាត់និងកូនស្រីអាយុ ១៤ ឆ្នាំ
របស់គាត់ត្រូវបានគេគំរាម នឹងឃុំខ្លួនមុនពេលពួកគេចាកចេញ ពីប្រទេសចិនកាលពី ២ ឆ្នាំមុន។

លោក Matthew Carney បាននិយាយថា គាត់មិនបានបង្ហាញ ពីឧប្បត្តិហេតុកាលពីឆ្នាំ ២០១៨ នោះទេរហូតមកដល់ពេលនេះទេ
ពីព្រោះគាត់ចង់ចៀស វាងផលប៉ះពាល់អវិជ្ជមាន សម្រាប់ប្រតិបត្តិការ របស់វិទ្យុអូស្រ្តាលី នៅក្នុងប្រទេសចិន។

កាលពី ២ សប្តាហ៍មុនអ្នកយកព័ត៌មាន អោយកាសែត ABC និងកាសែត Australian Financial Review បានក្លាយជាអ្នកកាសែត
អូស្រ្តាលីពីរនាក់ចុងក្រោយ ដែលបានសម្រេចចិត្តលាឈប់ ពីប្រព័ន្ធផ្សព្វផ្សាយអូស្រ្តាលី និងចាកចេញពីប្រទេសចិន ដោយសារតែការគំរាមកំហែង នៃការឃុំខ្លួន៕

ប្រែសម្រួល៖ស៊ុនលី

To Top