តេអេរ៉ង់៖ អ្នកនាំពាក្យ ក្រសួងការបរទេសអ៊ីរ៉ង់លោក Saeed Khatibzadeh បានទទូចដល់សហរដ្ឋអាមេរិក ឱ្យវិលត្រឡប់ទៅសហគមន៍ពិភពលោកវិញ ហើយបំពេញភារកិច្ចរបស់ខ្លួន និងគោរពច្បាប់អន្ដរជាតិ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។
ក្នុងសន្និសិតកាសែត ប្រចាំសប្តាហ៍របស់លោក Khatibzadeh បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំសប្តាហ៍របស់លោកថា “ពិភពលោកមិនបានឈាន ដល់អ្វីទាំងអស់ក្រៅពីអសន្តិសុខ សង្រ្គាម និងអស្ថិរភាព ជាមួយនឹងសកម្មភាព របស់សហរដ្ឋអាមេរិក” ។
អ្នកនាំពាក្យអ៊ីរ៉ង់កំពុង ធ្វើអត្ថាធិប្បាយលើសុន្ទរកថា របស់លោក Mike Pompeo រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក ដែលបានអះអាងថា “សហរដ្ឋអាមេរិក កំពុងវិលត្រឡប់មកវិញនូវរាល់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ លើអ៊ីរ៉ង់។
លោក Khatibzadeh បានពិពណ៌នាអំពីជំហររបស់លោក Pompeo ថាជា“ ពិភពនៃការកុហក” ហើយដានតែមួយគត់នៃសកម្មភាពរបស់សហរដ្ឋអាមេរិក នៅលើពិភពលោក គឺ“ កេរ្តិ៍ដំណែលដ៏អាក្រក់ និងជាកេរ្តិ៍ឈ្មោះអាក្រក់” ហើយទីក្រុងវ៉ាស៊ីនតោន កំពុងតែឈានទៅរក“ ឥរិយាបទថ្មីមួយនៃការប្រឆាំង”៕
ដោយ ឈូក បូរ៉ា