ញ៉ូវយ៉ក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ថា រដ្ឋអាជ្ញាស្រុក Manhattan បានថ្លែងឲ្យដឹងកាលពីថ្ងៃចន្ទថា គាត់អាចនឹងត្រូវធ្វើការស៊ើបអង្កេត ក្នុងរឿងលោកប្រធានាធិបតី ដូណាល់ ត្រាំ និងមុខជំនូញរបស់គាត់ ដែលមិនបានបង់ពន្ធ ខណៈដែលរូបគាត់ ស្វែងរកការបញ្ចុះបញ្ចូលតុលាការសហព័ន្ធ ដើម្បីអនុញ្ញតឲ្យរូបគាត់ បានបង់ពន្ធចូលរដ្ឋវិញ ។
លោក Cyrus Vance មេធាវីនៅរដ្ឋអាជ្ញាស្រុក បានដាក់បញ្ចូលសំណុំរឿងមួយ ដែលជាតុលាការទី២ របស់សហរដ្ឋអាមេរិក នៅ Manhattan រយៈពេល០៤ថ្ងៃ នៅមុនពេលធ្វើការសម្រេចចិត្ត លើសំណើរបស់លោក ត្រាំ ដើម្បីរារាំង មេធាវី Vance នៅក្នុងខែសីហា ឆ្នាំ២០១៩ សម្រាប់ការចូលមកបង់ពន្ធវិញ ។
ក្រុមមេធាវីបាននិយាយថា ការដាក់ការសង្ស័យសាធារណៈ “ខ្ពស់បំផុត” ក្នុងនោះរាប់ទំាង ការមិនបញ្ចេញរបាយការណ៍ អំពីទ្រព្យសម្បត្តិពីមុខជំនួញ ដែលអាចវិនិច្ឆ័យ ដោយធ្វើការស៊ើបអង្កេត ដោយចៅក្រម នៅក្នុងការបង់ពន្ធក្លែងបន្លំ ការធានារ៉ាប់រងមិនត្រឹមត្រូវ និងកំណត់ពាណិជ្ជកម្មមិនត្រឹមត្រូវ ។
ជុំវិញរឿងនេះដែរ មេធាវីរបស់លោក ត្រាំ គឺលោក Jay Sekulow មិនបានចេញ សេចក្តីអត្ថាធិប្បាយអ្វីនៅឡើយទេ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា