ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ថា គ្រោះរញ្ជួយដីកម្រិត៥,៩រ៉ិចទ័រ បានវាយប្រហារ មកលើតំបន់ប៉ាស៊ីហ្វិកខាងកើត ។
យោងតាមទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៥,៩រ៉ិចទ័រ បានវាយប្រហារ មកលើតំបន់ភាគកណ្តាល នៃតំបន់ប៉ាស៊ីហ្វិកខាងកើត នៅម៉ោង១៣និង៣៧នាទី ម៉ោងសកល នៅថ្ងៃ ចន្ទ។
គ្រោះរញ្ជួយដីមានជម្រៅ១០គីឡូម៉ែត្រ ។ តាមការវាយតម្លៃបឋម មានរង្វាស់៤.០៥៣៧នាក់ នៃរយៈទទឺងប៉ែកខាងត្បូង និងរង្វាស់១០៤.៣៦២៥ដឺក្រេ នៃរយៈបណ្តោយប៉ែកខាងលិច ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
