ព័ត៌មានអន្តរជាតិ

លោក ត្រាំ អំពាវនាវឱ្យមាន កិច្ចខិតខំប្រឹងប្រែងរបស់ IAEA ក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង

វ៉ាស៊ីនតោន៖ ប្រធានាធិបតី សហរដ្ឋអាមេរិកលោក ដូណាល់ត្រាំ បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីរំសាយអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង ឱ្យបានពេញលេញ និងត្រឹមត្រូវនៅថ្ងៃច័ន្ទនេះ ចំពេលមានកិច្ចចរចានុយក្លេអ៊ែរ ដែលជាប់គាំងជាមួយប្រទេសកុម្មុយនិស្តមួយនេះ។

លោក ត្រាំ បានឲ្យដឹងនៅក្នុងសារមួយទៅ កាន់ទីភ្នាក់ងារថាមពល បរមាណូអន្តរជាតិថា “យើងត្រូវតែធានាថាអ៊ីរ៉ង់ ប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្ត … ដើម្បីរារាំងវាពីការទទួលបានអាវុធនុយក្លេអ៊ែរហើយបន្តធ្វើការ ឆ្ពោះទៅរកការបញ្ចប់អាវុធនុយក្លេអ៊ែរ ដែលបានផ្ទៀងផ្ទាត់ចុងក្រោយ របស់កូរ៉េខាងជើង” សន្និសីទ (IAEA) នៅទីក្រុងវីយែន ប្រទេសអូទ្រីស។

សារនេះត្រូវបានបញ្ជូនដោយរដ្ឋលេខាធិការ តំណាងថាមពលសហរដ្ឋអាមេរិក លោក Dan Brouillette ដោយលោកបានលើកឡើងថា សហរដ្ឋអាមេរិកត្រៀមខ្លួនជាស្រេច ដើម្បីបន្តការចរចា ជាមួយកូរ៉េខាងជើង៕ ដោយ ឈូក បូរ៉ា

To Top