ប្រវត្តិសាស្ត្រ ៖ សង្គ្រាមបង្ហូរឈាម បានប្រព្រឹត្ត ទៅអស់រយៈពេលជាច្រើនទសវត្ស រវាងប្រទេសជិតខាង អ៊ីស្រាអ៊ែល និងប៉ាឡេស្ទីន ប៉ុន្តែទីបំផុតនាថ្ងៃទី១៣ ខែកញ្ញា កាលពីឆ្នាំ១៩៩៣ តំណាងនៃភាគីទាំងពីរ បានជួបជុំគ្នានៅសេតវិមាន របស់អាមេរិក ដើម្បីសម្រេចចុះហត្ថលេខា លើកិច្ចព្រមព្រៀង សន្តិភាពមួយឡើង។
ការប្រយុទ្ធគ្នា រវាងពួកពូជសាសន៍ជ្វីហ្វ និងពួកអារ៉ាប់នៅប៉ាឡេស្ទីន មានតាំងពីទសវត្សរ៍ឆ្នាំ១៩២០ នៅពេលដែលក្រុមទាំងពីរ បានអះអាងថា ជាទឹកដីដែលគ្រប់គ្រង ដោយចក្រភពអង់គ្លេស។
នៅខែឧសភាឆ្នាំ១៩៤៨ រដ្ឋអ៊ីស្រាអែល ត្រូវបានប្រកាសហើយប្រទេស អារ៉ាប់៥ បានវាយប្រហារគាំទ្រ ដល់ពួកប៉ាឡេស្ទីន ។ ជនជាតិអ៊ីស្រាអែល ដែលមានចំនួនច្រើនលើសលប់ បានវាយប្រហារកងទ័ពអារ៉ាប់ ហើយបានដណ្ដើមយកទឹកដីច្រើន ដែលបានបម្រុងទុក សម្រាប់ពួកអារ៉ាប់។
ក្នុងតំណាក់កាលសង្គ្រាម នៅក្នុងឆ្នាំ១៩៤៩ បទឈប់បាញ់គ្នា ដែលសម្របសម្រួលដោយយូអិន បានលប់ចោលដោយរដ្ឋអ៊ីស្រាអែល ក្នុងទឹកដីការត្រួតពិនិត្យ អចិន្ត្រៃរបស់ខ្លួន។
អ៊ីស្រាអែលបានដាក់កំហិតសិទ្ធិ របស់ពួកអារ៉ាប់ដែលនៅសេសសល់ ដោយភាគច្រើននៃពួកអារ៉ាប់ប៉ាឡេស្ទីន ដែលបានចាកចេញពីទឹកដីអ៊ីស្រាអែល និងបានដកថយទៅតំបន់West Bankហើយបន្ទាប់មកត្រូវបានគ្រប់គ្រងដោយរដ្ឋTransjordan និងខ្លះទៀតនៅហ្គាហ្សាស្ទ្រីប ដែលគ្រប់គ្រងដោយអេហ្ស៊ីប ៕
ប្រែសម្រួល:ស៊ុនលី