វ៉ាស៊ីនតោន៖ អ្នកការទូតសហរដ្ឋអាមេរិកម្នាក់ បានលើកឡើងថា កិច្ចប្រជុំជាប្រវត្តិសាស្ត្រ របស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជួយកាត់បន្ថយភាពតានតឹង ហើយអាចនាំឱ្យ មានសន្តិភាពយូរអង្វែងនៅឧបទ្វីបកូរ៉េ។
លោក Kelly Craft ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ បានទទូចថា ការចូលរួមរបស់លោក ត្រាំ ជាមួយប្រទេសកូរ៉េខាងជើង បានបង្ហាញនូវ“ ការរីកចម្រើនគួរឱ្យកត់សម្គាល់” ។
លោក Craft បានថ្លែងក្នុងពេល ណែនាំប្រធានាធិបតីអាមេរិក មុនពេលជជែកវែកញែកទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉កថា “ប្រធានាធិបតី ត្រាំ គឺជាប្រធានាធិបតីអាមេរិកដំបូងគេ ដែលបានជួបជាមួយ មេដឹកនាំកូរ៉េខាងជើង”៕ ដោយ៖ ឈូក បូរ៉ា
