ព័ត៌មានអន្តរជាតិ

មេដឹកនាំជប៉ុនថ្មី និងមេដឹកនាំចិន គ្រោងជួបពិភាក្សាគ្នា នៅថ្ងៃសុក្រនេះ

តូក្យូ ៖ សារព៌ត័មានបរទេស នៅថ្ងៃនេះបានសរសេរ ថានាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga និងប្រធានាធិបតីចិន លោក Xi Jinping គ្រោងនឹងធ្វើកិច្ចពិភាក្សាគ្នា តាមទូរស័ព្ទនៅថ្ងៃសុក្រសប្តាហ៍នេះ។

លោក Suga ដែលត្រូវបានគេមើលឃើញ ជាអ្នកដែលមានបទពិសោធការទូតតិចតួច បានចូលកាន់តំណែង នៅចំពេលដែលមានភាព តានតឹងកើនឡើង រវាងសហរដ្ឋអាមេរិកនិងចិន។ ប្រភពដដែលបានបញ្ជាក់ទៀតថាស្របពេល ដែលកំពុងមានផែនការពិភាក្សា ជាលើកដំបូងជាមួយលោក Xi ហើយនោះ សប្តាហ៍នេះលោកក៏បាន ជួបពិភាក្សាជាមួយនឹង ប្រធានាធិបតីអាមេរិក លោក Donald Trump ផងដែរកាលពីថ្ងៃអាទិត្យ។

គួរឲ្យដឹងដែរថាប្រទេសជប៉ុន និងប្រទេសចិន គឺជាប្រទេសជិតខាង ដែលមានភាពតានតឹងជាមួយគ្នា ចំពោះបញ្ហានយោបាយជាយូរ មកហើយដោយក្នុងនោះ មានរួមទាំងជម្លោះទឹកដីលើកោះ នៅសមុទ្រចិនខាងកើត៕

ប្រែសម្រួល៖ស៊ុនលី

To Top