ព័ត៌មានអន្តរជាតិ

ប្រទេសជប៉ុន ប្រេស៊ីល អាល្លឺម៉ង់ និង ឥណ្ឌា អំពាវនាវឱ្យកែទម្រង់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

តូក្យូ៖ ប្រទេសជប៉ុន ប្រេស៊ីល អាល្លឺម៉ង់ និង ប្រទេសឥណ្ឌា ដែលប្រាថ្នាចង់ក្លាយ ជាសមាជិកអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ នៅថ្ងៃពុធនេះបានអំពាវនាវជាថ្មី ឱ្យមានការចាប់ផ្តើមឡើងវិញ នៃការចរចាជាបន្ទាន់ ដើម្បីកែទម្រង់សរីរាង្គធ្វើការសម្រេចចិត្ត ដែលមានសមាជិក ១៥ នាក់ របស់ពិភពលោក បន្ទាប់ពីពួកគេត្រូវបានផ្អាក ដោយសារការរីករាលដាលនៃជំងឺឆ្លង។

យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋមន្រ្តីការបរទេស នៃបណ្តាប្រទេសទាំងនោះ ដែលត្រូវបានគេស្គាល់ថា ជាក្រុមដែលមាន ៤ប្រទេសបានសង្កត់ធ្ងន់ លើភាពបន្ទាន់នៃការធ្វើកំណែទម្រង់ របស់អង្គការសហប្រជាជាតិ និងការធ្វើឱ្យប្រសើរឡើង នូវស្ថាប័នធ្វើសេចក្តីសម្រេចចិត្តសំខាន់ៗ របស់ខ្លួនដើម្បីឆ្លុះបញ្ចាំងពីតថភាព ជាក់ស្តែងនាពេលបច្ចុប្បន្ន ។

រដ្ឋមន្រ្តីទាំងអស់ដែលកំពុងប្រជុំ នៅខាងក្រៅមហាសន្និបាត នៃអង្គការសហប្រជាជាតិ បានសម្តែងនូវការខកចិត្ត ចំពោះការប៉ុនប៉ងបង្អាក់ដំណើរការនេះ និងប្តេជ្ញាដោះស្រាយបញ្ហានេះ តាមរបៀបប្រកបដោយអត្ថន័យ ខណៈដែលឆ្នាំនេះគឺជាខួបលើកទី ៧៥ នៃស្ថាប័នពិភពលោក ។

ប្រទេសជប៉ុន បានធ្វើការជាមួយប្រទេស ចំនួន ៣ ផ្សេងទៀតអស់ រយៈពេល ជាច្រើនឆ្នាំ ដើម្បីឲ្យប្រទេសទាំងបួនមានសមាជិក ជាសមាជិកក្រុមប្រឹក្សាសន្តិសុខអចិន្រ្តៃយ៍ អង្គការសហប្រជាជាតិ និងបង្កើនចំនួនអាសនៈមិនមែនអចិន្រ្តៃយ៍ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top