ព័ត៌មានអន្តរជាតិ

ពូទីន ៖ ពិភពលោក គួរតែបញ្ចប់ទៅ នូវទណ្ឌកម្ម ដែលមានលក្ខណៈខុសច្បាប់ ដើម្បីទទួលបានសេដ្ឋកិច្ចល្អ ប្រសើរឡើងវិញ

មូស្គូ ៖ ថ្លែងទៅកាន់អង្គប្រជុំ នៃអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារកន្លងទៅ លោកប្រធានាធីបតីរុស្សី ពូទីន បានធ្វើការអំពាវនាវ ឲ្យមានការបញ្ចប់ទៅ នៃការប្រើប្រាស់ទណ្ឌកម្ម ដែលមានរូបភាព ខុសច្បាប់ ដើម្បីអនុញ្ញាតិឲ្យសេដ្ឋកិច្ចអាចដំណើរការ បានស្រួលឡើងវិញ ហើយជាពិសេសបង្កើតការងារ ឲ្យបានកាន់តែច្រើន។

ថ្លែងនៅក្នុងកិច្ចប្រជុំ លើកទី៧៥ នៃអង្គការសហប្រជាជាតិ មេដឹកនាំរុស្សីរូបនេះក៏បានលើកឡើងដែរថា មេដឹកនាំទាំងអស់ចាំបាច់ ត្រូវតែធ្វើការងាររួមគ្នាឲ្យបានខ្លាំងជាងនេះ ដើម្បីប្រយុទ្ធប្រឆាំង ទៅនឹងបញ្ហាកូវីដ១៩ផង និងក៏ដូចជាបញ្ហាជាសកលផ្សេងផង។

ផ្ទាំងពាណិជ្ជកម្ម

លោកពូទីនបាន និយាយបែបនេះថា ដោះលែងពិភពលោកចេញ ពីទណ្ឌកម្មដែលខុសច្បាប់ គឺដូចជាការដោះលែងឲ្យពិភពលោក ទទួលបានសេរីភាពក្នុងការធ្វើពាណិជ្ជកម្ម និងដោយមិនមាន របាំងសេដ្ឋកិច្ចឡើយ ហើយវានឹងនាំឲ្យពិភពលោក អាចរីកចម្រើនលូតលាស់ និងជាពិសេសកាត់បន្ថយតួលេខគ្មាន ការងារធ្វើជាមិនខាន៕

ប្រែសម្រួល៖ស៊ុនលី

To Top