ដាម៉ាស៖ ក្រសួងការបរទេសស៊ីរី នៅថ្ងៃពុធម្សិលមិញនេះ បានចោទប្រកាន់ក្រុមឧទ្ទាម នៅក្នុងខេត្ត Idlib ភាគពាយ័ព្យនៃប្រទេស ដែលបានរៀបចំការវាយប្រហារគីមី ដើម្បីរៀបចំគ្រប់គ្រងកងទ័ពស៊ីរី។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបានឲ្យដឹងថា ក្រុមឧទ្ទាមសហការជាមួយក្រុម ដែលមានឈ្មោះថា ក្រុមមួកស និងក្រោមការគាំទ្ររបស់តួកគី កំពុងត្រៀមរៀបចំការវាយប្រហារគីមី នៅ Idlib។
គួរបញ្ជាក់ថា សារធាតុគីមីចំនួន ២ តោន ត្រូវបាននាំទៅភូមិមួយ នៅភាគនិរតីនៃខេត្ដ Idlib ក្នុងរយៈពេល ២ ថ្ងៃកន្លងមកនេះ ដែលជាផ្នែកមួយនៃការរៀបចំ សម្រាប់ការវាយប្រហារ៕ ដោយ៖ ឈូក បូរ៉ា
