ព័ត៌មានអន្តរជាតិ

លោក Pompeo ចោទប្រកាន់ប្រទេសចិនថា បានបង្កភាពវឹកវរ នៃការរើសអើងជាតិសាសន៍ របស់អាមេរិក

វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo បានចោទប្រកាន់ប្រទេសចិនថា បានព្យាយាមបង្កភាពវឹកវរ នៅក្នុងសហរដ្ឋអាមេរិក តាមរយៈការរិះគន់ អំពីការរើសអើងជាតិសាសន៍។

លោក Pompeo ដែលត្រូវបានគេស្គាល់ ចំពោះទស្សនៈគួរឱ្យស្អប់របស់លោក លើប្រទេសចិន បានបន្តវាយប្រហារលើទីក្រុងប៉េកាំង នៅក្នុងសុន្ទរកថាមិនប្រក្រតីមួយ ចំពោះសមាជិកសភារដ្ឋនៅក្នុងរដ្ឋ Wisconsin ដែលជារដ្ឋដ៏សំខាន់ នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ខែវិច្ឆិកាខាងមុខនេះ។

ការរិះគន់ខ្លាំងៗ របស់អ្នកការទូតកំពូល របស់អាមេរិករូបនេះ ដោយសំដៅទៅលើទីក្រុងចំនួន ៣ ដែលបានឃើញការតវ៉ា អំពីការរើសអើងជាតិសាសន៍ និងភាពសាហាវឃោរឃៅរបស់ប៉ូលិស នៅក្នុងខែថ្មីៗនេះ៕ ដោយ៖ ឈូក បូរ៉ា

To Top