វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងមិនប្តេជ្ញា ផ្តល់ការផ្លាស់ប្តូរអំណាច ដោយសន្តិវិធីនោះទេ បន្ទាប់ពីថ្ងៃបោះឆ្នោត ដោយបន្ថែមការព្រួយបារម្ភ ដែលលោកប្រហែលជា មិនបោះបង់តំណែងរបស់លោកនោះ ប្រសិនបើលោក នឹងចាញ់ឆ្នោតនៅខែវិច្ឆិកា។
លោកបានលើកឡើងខាងលើនេះ នៅពេលសួរ ថាតើលោកនឹងប្តេជ្ញា ឆ្ពោះទៅរកការផ្លាស់ប្តូរដោយសន្តិវិធី ដែលជាគ្រឹះដ៏សំខាន់មួយ នៃលទ្ធិប្រជាធិបតេយ្យ របស់អាមេរិកដែរឬទេ?
កាលពីមុនលោក ត្រាំ បានបដិសេធមិននិយាយ ថាតើលោកនឹងទទួលយកលទ្ធផល នៃការបោះឆ្នោតដែរឬទេ ដែលបង្ហាញពីអារម្មណ៍ របស់លោកកាលពីឆ្នាំ 2016 ហើយលោកបានលើកឡើងបែបកំប្លែង អំពីការស្នាក់នៅ ក្នុងការិយាល័យបានយ៉ាងល្អ លើសពីរដ្ឋធម្មនុញ្ញ ដែលមានចែងពីរលក្ខខណ្ឌ។
ប៉ុន្តែការបដិសេធរបស់លោក ក្នុងការធានាឱ្យមានការផ្លាស់ប្តូរ ដោយគ្មានអំពើហិង្សា បានបន្តហើយទំនង ជាធ្វើឱ្យគូប្រជែងរបស់លោក មានការព្រួយបារម្ភរួចទៅហើយ ដោយសារតែការដាក់ពង្រាយ ការអនុវត្តច្បាប់សហព័ន្ធរបស់លោក ដើម្បីបង្ក្រាបការតវ៉ា នៅក្នុងទីក្រុងនានារបស់អាមេរិក៕ ដោយ៖ ឈូក បូរ៉ា