ព័ត៌មានអន្តរជាតិ

អាមេរិក ដាក់ទណ្ឌកម្ម ការនាំចូលស៊ីហ្គា របស់គុយបា

បរទេស៖ ក្នុងសកម្មភាពមួយទប់ស្កាត់ មិនឲ្យទីក្រុងហាវ៉ាណា ទទួលបានរូបិយប័ណ្ណសហរដ្ឋអាមេរិក រដ្ឋបាលរបស់លោក ត្រាំ តាមសេចក្តីរាយការណ៍ បានដាក់ទណ្ឌកម្មថ្មី លើប្រទេសគុយបា ដោយហាមឃាត់ពលរដ្ឋអាមេរិក មិនឲ្យស្ថាក់នៅក្នុងសណ្ឋាគារ ដែលជាកម្មសិទ្ធិរបស់រដ្ឋាភិបាល និងមិនឲ្យនាំចូលគ្រឿងស្រវឹង និងផលិតផលថ្នាំជក់ របស់ប្រទេសគុយបា។

ក្នុងពេលប្រកាសទណ្ឌកម្ម នៅក្នុងអំឡុងព្រឹត្តិការណ៍សេតវិមាន គោរពដល់អតីតយុទ្ធជន នៃឆ្នេរសមុទ្រជ្រូក ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថា “វិធានការទាំងនេះ នឹងធ្វើឲ្យប្រាកដថា ប្រាក់ដុល្លារអាមេរិក ទ្រទ្រង់ដល់របបគុយបា និងបានទៅប្រជាជនគុយបាដោយផ្ទាល់”។

ផ្ទាំងពាណិជ្ជកម្ម

ក្រសួងរតនាគារសហរដ្ឋអាមេរិក ក៏បាននិយាយផងដែរថា ទណ្ឌកម្មថ្មីនេះ ក៏ហាមឃាត់ពលរដ្ឋអាមេរិក មិនឲ្យចូលរួម ឬក៏រៀបចំកិច្ចប្រជុំប្រកបដោយវិជ្ជាជីវៈ សន្និសីទ គ្លីនិក សិក្ខាសាលា ការប្រកួតប្រជែង និងពិធីតាំងពិព័រណ៍ នៅក្នុងប្រទេសគុយបានោះទេ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top