បរទេស ៖ ក្រសួងការបរទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ តាមសេចក្តីរាយការណ៍ បាននិយាយថា ខ្លួនគាំទ្ររដ្ឋាភិបាលហុងកុង ក្នុងពង្រឹងការគ្រប់គ្រង លើប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បន្ទាប់ពីមានសកម្មភាពប៉ូលីស ហុងកុងបង្រួមនិយមន័យ តំណាងសារព័ត៌មាន ។
យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា មន្ត្រីនំាពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនប៊ីន បានធ្វើការថ្លែងប្រាប់យ៉ាងដូច្នោះ នៅក្នុងពិធីសន្និសីទកាសែតមួយក្នុងទីក្រុងប៉េកាំង ។
ច្បាប់ប្រព័ន្ធផ្សព្វផ្សាយថ្មីរបស់ហុងកុងនេះ មិនរាប់បញ្ចូលការទទួលស្គាល់ប័ណ្ណសារព័ត៌មាន ចេញដោយសមាគមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដែលរួមមានទាំងសមាគមអ្នកកាសែតហុងកុង HKJA ហៅកាត់ថា និងសមាគមអ្នកថតរូបសារព័ត៌មានហុងកុង ហៅកាត់ថា HKPPA៕
ប្រែសម្រួល៖ប៉ាង កុង