ព័ត៌មានអន្តរជាតិ

សហភាពអារ៉ាប់រួម និងអ៊ីស្រាអែល ពិភាក្សាពីសហប្រតិបត្តិការ ថាមពលនិងហេដ្ឋារចនាសម្ព័ន្ធ

បរទេស៖ ក្រសួងថាមពលរបស់ សហភាពអារ៉ាប់រួម និងអ៊ីស្រាអែល តាមសេចក្តីរាយការណ៍ បានពិភាក្សាគ្នាអំពីភាព អាចទៅរួចនៃសហប្រតិបត្តិការ និងឱកាវិនិយោគ ដែលរួមបញ្ចូលទំាងការ នាំចេញឧស្ម័នធម្មជាតិទៅអឺរ៉ុប នៅក្នុងវីដេអូខលមួយ កាលពីថ្ងៃពុធម្សិលមិញនេះ។

អ៊ីស្រាអែលនិងសហភាពអារ៉ាប់រួម បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងមួយកាលពីថ្ងៃទី១៥ ខែកញ្ញា ដើម្បីបង្កើតចំណងមិត្តភាពការទូត ជាកិច្ចព្រមព្រៀងមួយ ដែលរដ្ឋមន្ត្រីថាមពល លោក Yuval Steinitz បាននិយាយក្នុង សេចក្តីថ្លែងការណ៍មួយថា បង្ហាញឲ្យឃើញឱកាស ជាប្រវត្តិសាស្ត្រសម្រាប់ការ អភិវឌ្ឍថាមពលក្នុងតំបន់។

លោក Yuval Steinitz ត្រូវបានគេដកស្រង់សម្តីថា “ខ្ញុំបាននិយាយគ្នា (ជាមួយរដ្ឋមន្ត្រីថាមពល សហភាពអារ៉ាប់រួម) ស្តីពីសហប្រតិបត្តិការក្នុងការ ផ្សារភ្ជាប់បណ្ដាញអគ្គិសនី និងការអភិវឌ្ឍទីផ្សារឧស្ម័នធម្មជាតិ សម្រាប់ការនាំចេញ តាមរយៈបំពង់ទុយយោទៅអឺរ៉ុប ក៏ដូចជាគម្រោងដទៃផ្សេងទៀត” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top