អ៊ីស្លាម៉ាបាដ៖ អ្នកជំនាញប៉ាគីស្ថាន បានប្រាប់ស៊ីនហួថា ការប៉ុនប៉ងរដ្ឋបាលរបស់សហរដ្ឋអាមេរិក ដើម្បីដាក់កម្រិតលើក្រុមហ៊ុនបច្ចេកវិទ្យាចិន និងដើម្បីទប់ស្កាត់ការអភិវឌ្ឍបច្ចេកវិទ្យា និងកំណើនសេដ្ឋកិច្ចរបស់ចិន នឹងត្រូវបរាជ័យ។
ការវាយលុករបស់សហរដ្ឋអាមេរិក ដែលមិនមានការចាប់អារម្មណ៍ លើវិស័យបច្ចេកវិទ្យានៃប្រទេសចិន បានរារាំងដល់អាជីវកម្មរបស់ក្រុមហ៊ុនចិនមួយចំនួនធំ នេះបើយោងតាមលោក Shakeel Ahmad Ramay សេដ្ឋវិទូនយោបាយ និងជាប្រធានមជ្ឈមណ្ឌលសិក្សាអាស៊ី នៅវិទ្យាស្ថានគោលនយោបាយ អភិវឌ្ឍន៍ដោយចីរភាព នៅប្រទេសប៉ាគីស្ថាន។
អ្នកជំនាញបានលើកឡើងថា ដោយយកចិត្តទុកដាក់ ចំពោះការពិតដែលថា ខ្លួនមិនអាចរក្សាល្បឿនជាមួយ នឹងបច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន Huawei និងការបង្កើតបច្ចេកវិទ្យាថ្មីៗរដ្ឋាភិបាល សហរដ្ឋអាមេរិក បានចាប់ផ្តើមយុទ្ធនាការមួយ ដើម្បីធ្វើឱ្យខូចកេរ្តិ៍ ឈ្មោះក្រុមហ៊ុន Huawei និងបានបង្ខំប្រទេសផ្សេងទៀត កុំធ្វើជំនួញជាមួយក្រុមហ៊ុន បច្ចេកវិទ្យាយក្សចិនមួយនេះ ។
កាលពីថ្ងៃទី ៦ ខែសីហា លោក ត្រាំ បានចេញបទបញ្ជាប្រតិបត្តិ ហាមប្រាមប្រតិបត្តិករអាមេរិកជាមួយក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនមេរបស់ប្រទេសចិន នៃបណ្តាញសង្គមចែកចាយវីដេអូ TikTok៕
ដោយ ឈូក បូរ៉ា