ព័ត៌មានអន្តរជាតិ

អតីតរដ្ឋមន្ត្រីថៃម្នាក់ ជាប់គុក៥០ឆ្នាំ ក្នុងរឿងក្តីពាក់ព័ន្ធ នឹងគម្រោងសាងសង់ផ្ទះ កាលពីជាង១០ឆ្នាំមុន

បាងកក ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា អតីតរដ្ឋមន្ត្រីម្នាក់របស់ប្រទេសថៃ ត្រូវបានតុលាការកាត់ទោស ឲ្យជាប់គុករយៈពេល៥០ឆ្នាំ បន្ទាប់ពីត្រូវបានគេរកឃើញថា គាត់បានប្រើប្រាស់អំណាច របស់គាត់លើគម្រោងសាងសង់ផ្ទះ របស់រដ្ឋាភិបាលមួយ កាលពីជាងទសវត្សមុន។

តុលាការកំពូល នៃប្រទេសថៃ បានប្រកាសទោសប្រឆាំង ទៅនឹងអតីតសមាជិក និងក៏ជាអ្នកនយោបាយ ដែលត្រូវបានគេស្គាល់ឈ្មោះថា Watana Muangsook និងក៏ជាអតីតរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការងារ អភិវឌ្ឍសង្គមនិងសន្តិសុខ សម្រាប់មនុស្សជាតិ ក្រោយបានរកឃើញថា គាត់បានប្រើប្រាស់អំណាច នៅក្នុងគម្រោងផ្ទះសម្រាប់ពលរដ្ឋដែលមានឈ្មោះថា Baan Eua Arthon ហើយជាលទ្ធផលគាត់ នឹងត្រូវជាប់គុករយៈពេល៥០ឆ្នាំ។

គម្រោងដែលត្រូវ បានគេដឹងថា ស្ថិតនៅក្នុងសម័យដឹកនាំ របស់អតីតនាយករដ្ឋមន្ត្រី Thaksin Shinawatra កាលពីអំឡូងឆ្នាំ២០០៥ ជាគម្រោងសាងសង់ផ្ទះ ត្រង់តំបន់មួយក្បែរទៅ នឹងជាយក្រុងបាងកក ហើយក្នុងនោះផងដែរ ក៏មានមនុស្ស១៣នាក់ផ្សេងទៀតផងដែរ ដែលត្រូវបានកាត់ទោសក្នុងករណីដូចគ្នានេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top