ព័ត៌មានអន្តរជាតិ

អាមេរិក ចូលរួមជាមួយកូរ៉េខាងត្បូង ថ្កោលទោសកូរ៉េខាងជើង ចំពោះការបាញ់ សម្រាប់មន្រ្តីក្រុងសេអ៊ូល

សេអ៊ូល ៖ សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានសម្តែងការគាំទ្រ ដល់កូរ៉េខាងត្បូង ក្នុងការថ្កោលទោសកូរ៉េខាងជើង ចំពោះការបាញ់សម្លាប់មន្ត្រី រដ្ឋាភិបាលកូរ៉េខាងត្បូងមួយរូប និងទាមទារការពន្យល់ ពីរដ្ឋកុម្មុយនិស្តមួយនេះ។

អ្នកនាំពាក្យក្រសួង ការបរទេសអាមេរិក បានប្រាប់ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ថា “ យើងគាំទ្រយ៉ាងពេញទំហឹង ចំពោះការថ្កោលទោស របស់សម្ព័ន្ធមិត្តកូរ៉េខាងត្បូង របស់យើង ចំពោះទង្វើនេះ និងការអំពាវនាវ របស់សាធារណរដ្ឋកូរ៉េ សុំការពន្យល់ពេញលេញពីកូរ៉េខាងជើង” ។

ការកត់សម្គាល់នេះបានធ្វើឡើង បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន បានសំដែងការសោកស្តាយ យ៉ាងខ្លាំង ដោយហៅឧប្បត្តិហេតុនេះថា ជាឧប្បត្តិហេតុដ៏ គួរឱ្យភ្ញាក់ផ្អើលមួយ ដែលមិនអាចអត់អោន បានដោយហេតុផលណាមួយឡើយ ៕
ដោយ ឈូក បូរ៉ា

To Top