ព័ត៌មានអន្តរជាតិ

លោក មូន ជេអ៊ីន ប្តេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះការគំរាមកំហែង ដល់សុវត្ថិភាពរបស់ ប្រជាជនកូរ៉េខាងត្បូង

សេអ៊ូល៖ ប្រធានាធិបតីលោក មូន ជេអ៊ីនបានធានាដល់ ប្រជាជនកូរ៉េខាងត្បូង នៅថ្ងៃសុក្រនេះថា រដ្ឋាភិបាលរបស់លោក នឹងដោះស្រាយយ៉ាងម៉ឺងម៉ាត់ នូវរាល់សកម្មភាពណា ដែលគំរាមកំហែងដល់អាយុជីវិត និងសុវត្ថិភាពរបស់ពួកគេ។

លោកបានថ្លែងទៅកាន់ ពិធីអបអរសាទរទិវាកងកម្លាំង ប្រដាប់អាវុធលើកទី ៧២ ដែលបានធ្វើឡើងនៅទីបញ្ជាការ បញ្ជាការពិសេសសង្គ្រាម ក្នុងទីក្រុងអ៊ីនឆុន ខេត្តហ្គីងហ្គី បន្ទាប់ពីមានរបាយការណ៍ថា កូរ៉េខាងជើង បានបាញ់សម្លាប់ មន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូងម្នាក់ ហើយបានដុតសាកសពរបស់លោក កាលពីដើមសប្តាហ៍នេះ។

លោកមូន បានសង្កត់ធ្ងន់ថា ប្រទេសកូរ៉េខាងត្បូងនឹងពង្រឹងសន្តិសុខ និងការពារជាតិរបស់ខ្លួនបន្ថែមទៀត។

ផ្ទាំងពាណិជ្ជកម្ម

លោក ប្រធានាធិបតីបានឲ្យដឹងនៅក្នុង សុន្ទរកថាតាមទូរទស្សន៍ថា“ ខ្ញុំសន្យាថារដ្ឋាភិបាល និងយោធានឹងឆ្លើយតបដោយម៉ឺងម៉ាត់ ចំពោះសកម្មភាពណាមួយ ដែលគំរាមកំហែងដល់អាយុជីវិត និងសុវត្ថិភាពរបស់ប្រជាជន” ៕

ដោយ ឈូក បូរ៉ា

To Top