ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង បន្ដរក្សាភាពស្ងៀមស្ងាត់ ចំពោះរបាយការណ៍ នៃការសម្លាប់មន្រ្តី កូរ៉េខាងត្បូង រួចដុតសពចោល

សេអ៊ូល៖ កូរ៉េខាងជើង បន្ដរក្សាភាពស្ងប់ស្ងាត់ ស្តីពីការសម្លាប់មន្ត្រីជលផល របស់កូរ៉េខាងត្បូង ដែលរសាត់ទៅក្បែរព្រំដែន សមុទ្រអន្តរកូរ៉េខាងលិច មួយថ្ងៃបន្ទាប់ពីក្រុងសេអ៊ូល ទាមទារឲ្យ កូរ៉េខាងជើងសុំទោស ចំពេលមានកំហឹងជាសាធារណៈ។

កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានបញ្ជាក់ថា ទាហានកូរ៉េខាងជើង បានបាញ់សម្លាប់មន្ត្រីកូរ៉េខាងត្បូងអាយុ ៤៧ ឆ្នាំដែលចូលទៅក្នុងទឹករបស់ពួកគេ ហើយបានដុតសាកសព របស់លោក នៅក្នុងដែនទឹកក្បែរព្រំដែនសមុទ្រលឿង រវាងភាគីទាំងពីរ។

ហេតុការណ៍នេះបានបង្កឱ្យមានការខឹង សម្បារជាសាធារណៈយ៉ាងខ្លាំង។ ហើយលោកប្រធានាធិបតី មូន ជេអ៊ីន បានហៅការសម្លាប់នេះថា ជាឧប្បត្តិហេតុដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដែលមិនអាចអត់អោន ដោយហេតុផលណាមួយឡើយ ។ ការិយាល័យរបស់លោក បានទាមទារឱ្យកូរ៉េខាងជើង សុំទោស និងដាក់ទោសអ្នក ដែលប្រព្រឹត្ដទង្វើរនេះ៕

ដោយ ឈូក បូរ៉ា

To Top