ព័ត៌មានអន្តរជាតិ

ឥណ្ឌូនេស៊ី រាយការណ៍ករណីឆ្លងកូវីដ១៩ថ្មី ចំនួន៤៦៣៤នាក់ ខណៈតួលេខស្លាប់ថ្មី មាន១២៨នាក់

បរទេស៖ទីភ្នាក់ងារ ចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថាប្រទេសឥណ្ឌូនេស៊ី ត្រូវបានគេដឹងថា បានទទួលចំនួនកើនឡើងថ្មី នៃអ្នកឆ្លងកូវីដ១៩ ដែលធ្វើឲ្យតួលេខសរុបកើនឡើង ដល់ទៅ២៦២០២២នាក់ ក្រោយការរកឃើញករណីថ្មី ចំនួន៤៦៣៤នាក់រួចមក ។

ការប្រកាស ដែលត្រូវបាន ធ្វើឡើង ដោយក្រសួងសុខាភិបាល នៃប្រទេសឥណ្ឌូនេស៊ីក៏បានបង្ហាញ ដែរថាតួលេនៃអ្នកបាត់ជីវិតថ្មី មានប្រមាណជា១២៨នាក់ ដែលបានធ្វើឲ្យចំនួនអ្នកបាត់បង់ជីវិត សរុបកើនដល់១០១០៥នាក់ ។ ដោយឡែកអ្នកដែលបានព្យាបាលជាសះស្បើយ ហើយបានចាកចេញពីមន្ទីរពេទ្យ មានចំនួន៣៨៩៥នាក់ថ្មី ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយ សរុបមានទៅដល់១៩១៨៥៣នាក់។

គួរឲ្យដឹងដែរថា គិតមកដល់ពេលនេះខេត្តចំនួន ៣៤របស់ប្រទេសឥណ្ឌូនេស៊ី សុទ្ធមានករណីឆ្លងទាំងអស់ ប៉ុន្តែក្នុងនោះចំនួន៣ខេត្ត ដែលមិនមានករណីថ្មី កើតឡើងនោះទេ គឺដូចជាខេត្ត Gorontalo, Maluki និងខេត្ត West Papua ៕

ប្រែសម្រួល៖ស៊ុនលី

To Top