បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ថា សភារបស់ប្រទេសថៃឡង់ដ៏ បានធ្វើការបោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍ នឹងពន្យាពេលក្នុងការធ្វើសេចក្តីសម្រេចចិត្តមួយ ទៅលើថាតើ នឹងត្រូវធ្វើវិសោធនកម្មលើច្បាប់រដ្ឋធម្មនុញ្ញ ខណៈដែលមានការទាមទារដោយក្រុមអ្នកតវ៉ាប្រឆំាងនឹងរដ្ឋាភិបាល ដែលបានធ្វើបាតុកម្មជារៀងរាល់ថ្ងៃអស់រយៈពេលជាង ២ខែ កន្លងមកនេះ ។
សភា ស្ថិតក្រោមការគ្រប់គ្រងដោយគាំទ្ររដ្ឋាភិបាល ដែលជួសមុខឲ្យគណៈកម្មាធិការដើម្បីសិក្សាទៅលើការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ដែលបានតាក់តែងឡើងកាលពីដំបូងនោះ ។
“ការបោះឆ្នោតនឹងទទួលយកការកែសម្រួលលើច្បាប់រដ្ឋធម្មនុញ្ញ ដែលមានប្រសិទ្ធិភាព ដែលបានពន្យាពេលរហូតដល់ខែវិច្ឆិកា” លោក Chinnaworn Boonyakiat សមាជិកសភាគាំទ្រដល់រដ្ឋាភិបាល បានថ្លែងដូច្នេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
