ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីថ្មីជប៉ុន លោក Suga ពិភាក្សាគ្នាតាមទូរស័ព្ទ លើកដំបូង ជាមួយប្រធានាធិបតីចិន

តូក្យូ៖ មន្ត្រីរដ្ឋាភិបាលជប៉ុន បាននិយាយថា នាយករដ្ឋមន្ត្រី លោក Yoshihide Suga នៅថ្ងៃសុក្រ បាននិយាយគ្នាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីចិន លោកស៊ីជីនពីង ដែលជាការសន្ទនាលើកដំបូង របស់មេដឹកនាំទាំងពីរ ចាប់តាំងពីលោក Suga ចូលកាន់តំណែងកាលពីសប្តាហ៍មុន។

យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា កិច្ចពិភាក្សានេះបានកើតឡើង ចំពេលមានភាពតានតឹង កាន់តែខ្លាំងរវាងចិននិងសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តសន្តិសុខ ដ៏សំខាន់របស់ប្រទេសជប៉ុន និងជម្លោះដែនដីរវាងរដ្ឋាភិបាល ទីក្រុងតូក្យូ និង រដ្ឋាភិបាលទីក្រុងប៉េកាំង ជុំវិញប្រជុំកោះតូចៗនៅ សមុទ្រចិនខាងកើត។

ផ្ទាំងពាណិជ្ជកម្ម

លោក Suga ដែលត្រូវបានជ្រើសតាំងដោយសភានៅថ្ងៃទី ១៦ ខែកញ្ញា ដើម្បីទទួលបានតំណែងជានាយករដ្ឋមន្រ្តីដែលមានអាយុកាលយូរបំផុតរបស់ជប៉ុនគឺលោកស៊ីនហ្សូអាបេ ហើយលោកស៊ី ត្រូវបានគេរំពឹងថានឹងពិភាក្សាពីវិធីដើម្បីដោះស្រាយបញ្ហាបែបនេះ ខណៈពេលដែលពង្រឹងចំណងទាក់ទងរវាង ប្រទេសសេដ្ឋកិច្ចធំលំដាប់ទី ២ និងទី៣ នៅលើពិភពលោក៕ ប្រែសម្រួលៈ ណៃ តុលា

To Top