បរទេស៖ កាលពីខែកក្កដា សហរដ្ឋអាមេរិក បានបិទស្ថានកុងស៊ុលចិន នៅហ៊ូស្តុន រដ្ឋតិចសាស់ ដោយប្រកាសពីទីតាំងនេះ ដែលជាកន្លែងឆបោកចារកម្ម និងជាមជ្ឈមណ្ឌល សម្រាប់ការប៉ុនប៉ង លួចទិន្នន័យវេជ្ជសាស្ត្រ ទាក់ទងនឹងការបង្កើត វ៉ាក់សាំងការពារមេរោគ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋមន្រ្តី ក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បានប្រាប់កាសែត The New York Post នៅក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃពុធថា ស្ថានកុងស៊ុលចិននៅទីក្រុងញូវយ៉ក គឺជាមជ្ឈមណ្ឌល សម្រាប់ចារកម្មលើទឹកដីអាមេរិក បន្ទាប់ពីមានការចាប់ខ្លួនមន្រ្តី NYPD ម្នាក់ ដែលត្រូវបានចោទប្រកាន់ ពីបទធ្វើចារកម្មឱ្យទីក្រុងប៉េកាំង។
ដោយសំដៅទៅលើស្ថានកុងស៊ុលចិន ដែលមានមូលដ្ឋាននៅទីក្រុងញូយ៉ក លោក Pompeo បាននិយាយថា “ ពួកគេបានចូលរួមក្នុងសកម្មភាព ដែលពួកគេកំពុងឆ្លងកាត់ខ្សែបន្ទាត់ការទូត ពីការទូតធម្មតាទៅជាប្រភេទនៃអ្វី ដែលស្រដៀងនឹងអ្វី ដែលចារកម្មកំពុងធ្វើ” ។
ការសម្រេចបិទស្ថានកុងស៊ុលនេះ បានកើតឡើងបន្ទាប់ពីមន្រ្តីប៉ូលិស NYPD ម្នាក់ ឈ្មោះ Baimadajie Angwang ត្រូវបានចោទប្រកាន់ កាលពីដើមសប្តាហ៍នេះថា បានបម្រើការជាភ្នាក់ងារ របស់រដ្ឋាភិបាលចិន និងជួយរកព័ត៌មាន អំពីអ្នកនៅទីបេរបស់ទីក្រុងញូវយ៉ក – ការចោទប្រកាន់មួយ ដែលទីក្រុងប៉េកាំងបានបដិសេធថា ជាការប្រឌិតទាំងស្រុង៕ ប្រែសម្រួលៈ ណៃ តុលា