ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីរុស្ស៊ី បបួលអាមេរិក ចូលរួមការប្តេជ្ញា មិនជ្រៀតជ្រែកកិច្ចការបោះឆ្នោត និងកិច្ចការផ្ទៃក្នុងផ្សេងទៀត

បរទេស៖ កាលពីដើមឆ្នាំនេះ ទោះបីមិនបានរកឃើញភ័ស្តុតាង សំខាន់ណាមួយនៃ ការជ្រៀតជ្រែករបស់រុស្ស៊ី ចូលក្នុងដំណើរការ បោះឆ្នោតអាមេរិកក្នុងឆ្នាំ២០១៦ ក៏ដោយ ក៏មន្ត្រីអាមេរិកមួយចំនួន បានចាប់ផ្តើមចោទប្រកាន់ថា រដ្ឋាភិបាលទីក្រុងមូស្គូ កំពុងប្រើ“ វិធានការ” ជាថ្មីម្តងទៀត ដើម្បីជ្រៀតជ្រែកក្នុងការ ប្រណាំងនៅអាមេរិក នៅឆ្នាំ ២០២០ ដើម្បីបង្អាប់ បេក្ខជនប្រធានាធិបតីមកពី គណបក្សប្រជាធិបតេយ្យលោក Joe Biden ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀពូទីន បានអញ្ជើញសហរដ្ឋអាមេរិក ក្នុងការផ្លាស់ប្តូរការសន្យា មិនជ្រៀតជ្រែកចូលក្នុងនយោបាយផ្ទៃក្នុង ដែលជាផ្នែកមួយនៃកម្មវិធី ទ្រង់ទ្រាយធំសំដៅកំណត់ឡើងវិញ នូវកិច្ចសហប្រតិបត្តិការរុស្ស៊ី-អាមេរិក ក្នុងវិស័យសន្តិសុខ ព័ត៌មានអន្តរជាតិ។

បើតាមសេចក្តីថ្លែងការណ៍ របស់ប្រធានាធិបតី ពូទីន ដែលចេញផ្សាយ ដោយវិមានក្រឹមឡាំង គឺថា “ បញ្ហាប្រឈមដ៏សំខាន់មួយ នៃការប្រកួតប្រជែង នាពេលបច្ចុប្បន្ននេះ គឺហានិភ័យនៃការប្រឈមមុខគ្នា ទ្រង់ទ្រាយធំនៅក្នុងវិស័យឌីជីថល។ ការទទួលខុសត្រូវពិសេស ចំពោះការបង្ការរបស់ខ្លួន គឺអាស្រ័យលើអ្នកដើរតួនាទីសំខាន់ ក្នុងការធានាសន្តិសុខព័ត៌មានអន្តរជាតិ។ ក្នុងន័យនេះយើងសូមលើកឡើង ជាថ្មីម្តងទៀតជាមួយសហរដ្ឋអាមេរិក ដោយមានយោបល់ យល់ព្រមលើកម្មវិធីទូលំទូលាយ នៃវិធានការជាក់ស្តែងដើម្បី ចាប់ផ្តើមទំនាក់ទំនង របស់យើងឡើងវិញ ក្នុងវិស័យសន្តិសុខក្នុង ការប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មាននិងគមនាគមន៍” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top