ព័ត៌មានអន្តរជាតិ

ភាគច្រើន នៃអ្នកសាធារណរដ្ឋនៅអាមេរិក ជំទាស់ជាមួយលោក ត្រាំ ហើយថា នឹងគាំទ្រ ដល់ការផ្ទេរអំណាចដោយសន្តិវិធី

បរទេស៖ សមាជិកព្រឹទ្ធសភា គណបក្សសាធារណរដ្ឋ បានប្រឆាំងនឹងការអះអាង របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលថាលោកអាចនឹងបដិសេធ ការផ្ទេរអំណាចដោយសន្តិវិធី ប្រសិនបើលោកចាញ់ការបោះឆ្នោតខែវិច្ឆិកា ដោយព្យាយាម បង្វែរបញ្ហាប្រឈមរបស់លោក ទៅនឹងមូលដ្ឋានគ្រឹះ នៃលទ្ធិប្រជាធិបតេយ្យអាមេរិក ដោយអំនួតថា ជាការមិនកើតឡើងពិតប្រាកដ។

យោងតាមសារព័ត៌មាន The Washington Post ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមសាធារណរដ្ឋ ដែលស្ទើរតែមិនមានការរិះគន់ចំៗ ទៅលើសេចក្តីថ្លែងការណ៍ របស់លោក ត្រាំ បានអះអាងជាឯកច្ឆន្ទថា ប្រសិនបើលោក Joe Biden ឈ្នះការបោះឆ្នោតពួកគេ នឹងគាំទ្រដល់ការផ្ទេរអំណាចដោយសន្តិវិធី ទៅនឹងការបើកសម្ពោធ របស់គណបក្សប្រជាធិបតេយ្យ នៅក្នុងខែមករា។

អ្នកឈ្នះនៃការបោះឆ្នោតថ្ងៃទី ៣ ខែវិច្ឆិកា នឹងត្រូវបើកសម្ពោធនៅថ្ងៃទី ២០ ខែមករា។ មេដឹកនាំសំឡេងភាគច្រើន នៅព្រឹទ្ធសភាលោក Mitch McConnell (R-Ky) បានសរសេរតាមប្រព័ន្ធអ៊ីនធឺណិត កាលពីព្រឹកថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការអត្ថាធិប្បាយ របស់លោកប្រធានាធិបតី កាលពីយប់ថ្ងៃពុធថា “ នឹងមានការផ្លាស់ប្តូរសណ្តាប់ធ្នាប់មួយ ដូចអ្វីដែលមានរៀងរាល់ ៤ ឆ្នាំ ចាប់តាំងពីឆ្នាំ ១៧៩២” ។

លោកបានបដិសេធ មិននិយាយបន្ថែមលើសេចក្តីថ្លែងការណ៍ ដ៏ចម្រូងចម្រាសនេះទេ។ លោក McConnell បានប្រាប់អ្នកសារព័ត៌មាន នៅវិមាន Capitolថា «តើអ្នកបានឃើញការលើកឡើងរបស់ខ្ញុំទេ? វាពិតជាការបូកសរុបវាទៅហើយ” ។

អ្នកសាធារណរដ្ឋភាគច្រើន ព្យាយាមគេចវេសពីរបៀប ដែលពួកគេនឹងឆ្លើយតប ប្រសិនបើប្រធានាធិបតី បដិសេធមិនទទួលយកលទ្ធផលបោះឆ្នោត និងប្រសិនបើលោក ត្រាំ ចាញ់ឆ្នោត និងធ្វើឱ្យមានអំពើឃោរឃៅ ក្នុងចំណោមអ្នកគាំទ្ររបស់គាត់ ឬហៅវាថាជាសម្មតិកម្ម ពួកគេនឹងមិនពិចារណា ឬនិយាយថា ត្រាំ គ្រាន់តែនិយាយដូចនោះទេ ប៉ុន្តែមិនអនុវត្ត តាមការគំរាមកំហែងនោះទេ៕ ប្រែសម្រួលៈ ណៃ តុលា

To Top