បរទេស៖នៅថ្ងៃសុក្រនេះរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានធ្វើការលើកឡើងថាប្រទេសរុស្ស៊ីនឹង មិនឆ្លើយតបអ្វីឡើយទៅនឹងទាមទារខុសច្បាប់របស់សហរដ្ឋអាមេរិកទាក់ទង នឹងបញ្ហា របស់ប្រទេសអ៊ីរ៉ង់ឡើយខណៈដែលរុស្សីកំពុងបន្ត កសាងគោលនយោបាយ ដោយផ្ទាល់ខ្លួននោះ។
លោក Lavrov បាននិយាយថា យើងបានដឹងថារដ្ឋាភិបាល ក្រុងវ៉ាស៊ីនតោននឹងដាក់ទណ្ឌកម្មបន្ថែមរួមទាំងទណ្ឌកម្មសេដ្ឋកិច្ចផងចំពោះ អ្នកទាំងឡាយណាដែលមិនអនុវត្តតាមការចង់បានរបស់ខ្លួនអំពីស្ថានភាពដែលវានឹងអាចនាំឱ្យយើងត្រលប់ទៅធ្វើការកែតម្រូវទណ្ឌកម្មលើអ៊ីរ៉ង់ទៅវិញ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពី កិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad លោក Lavrov ក៏បាន បន្ថែមទៀតដែរថា ខ្ញុំអាចនិយាយបានតែចំពោះប្រទេសរុស្ស៊ីប៉ុណ្ណោះ យើងនឹងមិនបង្កើតគោលនយោបាយរបស់ខ្លួនដោយឈរលើមូលដ្ឋាន ហើយពិចារណាទៅតាម ការទាមទារឈ្លានពានទាំងនេះដែលគ្មានកម្លាំង ច្បាប់ចូលរួមឡើយ៕
ប្រែសម្រួល៖ស៊ុនលី