ព័ត៌មានអន្តរជាតិ

ហ្ស៊កដានីអាល្លឺម៉ង់បារាំង និងអេហ្ស៊ីបលើកឡើងថា ដំណោះស្រាយរដ្ឋពីរ គឺជាគន្លឹះ ដើម្បីទទួលបាន សន្តិភាព

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រនេះបានសរសេរថា រដ្ឋមន្ត្រីការបរទេសនៃប្រទេសហ្ស៊កដានីអាល្លឺម៉ង់បារាំង និងអេហ្ស៊ីបបានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយថា ដំណោះស្រាយសម្រាប់ ជម្លោះប៉ាឡេស្ទីន – អ៊ីស្រាអែលផ្អែកលើមូលដ្ឋាននៃដំណោះស្រាយរដ្ឋទាំងពីរគឺជា មាគ៌ាដើម្បីទទួលបានសន្តិភាពនិងសន្តិសុខពេញលេងនៅក្នុងតំបន់។ 

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស បានអោយដឹងថារដ្ឋមន្ត្រីបានធ្វើការរំលឹកឡើងវិញនៅក្នុងកិច្ចប្រជុំមួយនៅឯទីក្រុង Amman ដែលត្រូវបានចូលរួមដោយតំណាងពិសេសរបស់ EU សម្រាប់ដំណើរការសន្តិភាពមជ្ឈឹមបូព៌ាផងដែរ។ 

រដ្ឋមន្រ្តីទាំងអស់បានសង្កត់ធ្ងន់ថាដំណោះស្រាយរដ្ឋទាំង ២ គួរតែឈានទៅរកការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយនៅតាមព្រំដែនឆ្នាំ ១៩៦៧ ។ ពួកគាត់ក៏បានសម្តែងការប្តេជ្ញាចិត្តគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែង ដើម្បីទទួលបាន សន្តិភាពយុត្តិធម៌និងយូរអង្វែងមួយដែលបំពេញ នូវសិទ្ធិស្របច្បាប់របស់គ្រប់ ភាគីដោយផ្អែកលើច្បាប់អន្តរជាតិដំណោះស្រាយនិងកិច្ចព្រមព្រៀងរបស់ អង្គការសហប្រជាជាតិពាក់ព័ន្ធរួមទាំងគំនិតផ្តួចផ្តើមសន្តិភាពអារ៉ាប់ដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top