សេអ៊ូល៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានឲ្យដឹងថា ការសូមទោស របស់កូរ៉េខាងជើង ចំពោះការបាញ់សម្លាប់មន្ត្រីរដ្ឋាភិបាល កូរ៉េខាងត្បូង ដែលទើបនឹងស្លាប់ថ្មីៗនេះ គឺជាជំហានដ៏មានប្រយោជន៍ ខណៈដែលបានបញ្ជាក់ជាថ្មី នូវការគាំទ្ររបស់ខ្លួន ចំពោះការថ្កោលទោស និងទាមទារឱ្យ មានការពន្យល់ពេញលេញមួយ។
ប្រតិកម្មនេះបានកើតឡើងភ្លាមៗ បន្ទាប់ពីមេដឹកនាំកូរ៉េ ខាងជើង លោកគីម ជុងអ៊ុន បានលើកឡើងថា លោកមានអារម្មណ៍សោកស្តាយ យ៉ាងខ្លាំងនៅក្នុងសារ ដែលបានផ្ញើទៅកូរ៉េខាងត្បូង។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រាប់ទីភ្នាក់ងារ សារព័ត៌មាន យ៉ុនហាប់ថា “ យើងយល់ថា កូរ៉េខាងជើង បានបញ្ជូនការពន្យល់ និងការសុំទោសទៅកាន់សាធារណរដ្ឋកូរ៉េ នេះគឺជាជំហ៊ាន ដ៏មានប្រយោជន៍” ៕ដោយ ឈូក បូរ៉ា
