ព័ត៌មានអន្តរជាតិ

ប្រធាន WHO អំពាវនាវ ឲ្យមានការប្រជុំ រវាងគម្លាតថវិកា ចំនួន ៣៥ ពាន់លានដុល្លារ លើការឆ្លើយតបជំងឺកូវីដ-១៩

ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) បានជំរុញឱ្យសហគមន៍អន្តរជាតិ ជួយបំពេញគម្លាតហិរញ្ញវត្ថុ ចំនួន ៣៥ ពាន់លានដុល្លារសម្រាប់“ ការទទួលបានឧបករណ៍កូវីដ១៩” (ACT-Accelerator) ដែលជាការសហការ ជាសកលដឹកនាំដោយអង្គការ សុខភាពពិភពលោក នៃការធ្វើរោគវិនិច្ឆ័យ ការព្យាបាលនិងការចាក់វ៉ាក់សាំង។

លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បានថ្លែងនៅក្នុងសន្និសីទ សារព័ត៌មានមួយកាលពីថ្ងៃសុក្រថា “យើងមិនស្នើសុំសកម្មភាព សប្បុរសធម៌នោះទេ ។ យើងកំពុងស្នើសុំការវិនិយោគនៅក្នុងការងើបឡើងវិញនៃពិភពលោក” ហើយនឹងសងការវិនិយោគនេះ យ៉ាងឆាប់រហ័ស។

អង្គការសុខភាពពិភពលោក បានទទួលស្គាល់ថា ចំនួនទឹកប្រាក់នេះគឺជាចំនួនទឹក ប្រាក់ច្រើនណាស់ ប៉ុន្តែនៅក្នុងបរិបទ នៃការប្រឆាំងនឹងរាតត្បាតជាសកល និងការគាំទ្រដល់ការងើបឡើងវិញ នៃសេដ្ឋកិច្ចពិភពលោក វាគឺជាការចរចាមួយ ព្រោះវាតិចជាងមួយភាគរយ នៃអ្វីដែលរដ្ឋាភិបាល G20 បានប្តេជ្ញាចិត្តរួចហើយ ចំពោះកញ្ចប់ជំរុញសេដ្ឋកិច្ចក្នុងស្រុក៕
ដោយ ឈូក បូរ៉ា

To Top