ព័ត៌មានអន្តរជាតិ

WHO ៖ ចំនួនអ្នកស្លាប់ អាចនឹងកើន ឡើងទ្វេដង រហូតដល់ ២ លាននាក់ មុនពេលវ៉ាក់សាំង ត្រូវបានប្រើទូលំទូលាយ

ហ្សឺណែវ៖ មន្ត្រីអង្គការសុខភាពពិភពលោក បានឲ្យដឹងថា ចំនួនអ្នកស្លាប់ ជាសកលពីជំងឺកូវីដ-១៩ អាចកើនឡើង ទ្វេដង រហូតដល់ ២ លាននាក់មុនពេល ទទួលបានជោគជ័យនូវវ៉ាក់សាំង ដែលអាចប្រើបានជាទូទៅ និងអាចខ្ពស់ជាងនេះ ដោយមិនមានសកម្មភាពរួមគ្នា ដើម្បីទប់ស្កាត់ជំងឺរាតត្បាត។

លោក Mike Ryan ប្រធានកម្មវិធីបន្ទាន់ របស់ទីភ្នាក់ងារអង្គការ សហប្រជាជាតិ បានប្រាប់សន្និសីទសារព័ត៌មាន នៅថ្ងៃសុក្រថា “ ប្រសិនបើយើងមិនធ្វើវាទាំងអស់ អាចនឹងមាន (ការស្លាប់ ២ លាននាក់) … មិនត្រឹមតែជាការស្រមើលស្រមៃ ប៉ុណ្ណោះទេ ប៉ុន្តែគួរឱ្យស្តាយណាស់” ។

ចំនួនអ្នកស្លាប់ប្រហែលប្រាំ ៩ខែចាប់តាំងពីវីរុសនេះ ត្រូវបានគេរកឃើញ នៅប្រទេសចិន មានចំនួនជិត ១ លាននាក់ហើយ។

លោកបានលើកឡើងថា មនុស្សវ័យក្មេងមិន គួរត្រូវបានស្តីបន្ទោស ចំពោះការកើនឡើង នៃការឆ្លងថ្មីនេះទេ បើទោះបីជាមានការព្រួយ បារម្ភកាន់តែខ្លាំងឡើងថា ពួកគេកំពុងជំរុញការរីករាលដាល បន្ទាប់ពីការរឹតបន្តឹង និងការបិទប្រទេស ឬទីក្រុងត្រូវបានបន្ធូរបន្ថយនៅជុំវិញពិភពលោក ៕

ដោយ ឈូក បូរ៉ា

To Top