បរទេស៖នៅថ្ងៃសៅរ៍នេះ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បាននិយាយប្រទេសទាំងឡាយ នៅលើលោកត្រូវតែចាំបាច់ ក្នុងការដឹងពីឬសគល់ និងដើមចមដំបូង នៃវត្តមានកូវីដ១៩ ។
សេចក្តីថ្លែងការ របស់លោក Morrison ត្រូវបានគេមើលឃើញថា នឹងអាចធ្វើឲ្យទំនាក់ទំនង រវាងអូស្ត្រាលីនិងប្រទេសចិន កាន់តែអាក្រក់ឡើងជាមិនខាន។
លោកបានបញ្ជាក់ បែបនេះ ទៅកាន់អង្គប្រជុំ នៃអង្គការសហប្រជាជាតិ ហើយបន្តថាការស្វែង រកឲ្យឃើញការពិត នៃការចាប់ផ្តើម របស់កូវីដ១៩ នឹងអាចធ្វើឲ្យពិភពលោក កាត់បន្ថយការប្រឈមមុខ ទៅនឹងជំងឺរាតត្បាតផ្សេងទៀត នាពេលខាងមុខ៕
ប្រែសម្រួល៖ស៊ុនលី
