ព័ត៌មានអន្តរជាតិ

ភាគីសង្គ្រាម នៅយេម៉ែន យល់ព្រមដោះដូរ អ្នកទោសគ្នា

បរទេស ៖ ប្រេសិតពិសេស របស់អង្គការ សហប្រជាជាតិ លោក Martin Griffiths តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអាទិត្យ ម្សិលមិញនេះថា ភាគីសង្គ្រាម នៅក្នុងប្រទេសយេម៉ែន នាពេលថ្មីៗនេះ បានព្រមព្រៀងគ្នាធ្វើការដោះដូរអ្នកជាប់ឃុំ និងអ្នកទោស ចំនួន១.០៨១នាក់ នៅក្នុងកិច្ចពិភាក្សា នៅប្រទេសស្វីស។

ប្រភពដែលដឹងពីរឿងនេះ បាននិយាយប្រាប់ទីភ្នាក់ងារ សារព័ត៌មានថា ក្រុមពួកឧទ្ទាមហូធី ដែលមានសម្ពន្ធភាព ជាមួយអ៊ីរ៉ង់ នឹងដោះលែងអ្នកទោសរដ្ឋាភិបាល៤០០នាក់ ដែលរួមមាន១៥នាក់ ជាជនជាតិអារ៉ាប៊ីសាអូឌីត និង៤ អ្នកជាជនជាតិស៊ូដង់ ស្របពេលដែលរដ្ឋាភិបាលគាំទ្រ ដោយអារ៉ាប៊ីសាអូឌីត នឹងដោះលែងយុទ្ធជន ពួកហូធីចំនួន៦៨១នាក់។

លោក Martin Griffiths បាននិយាយប្រាប់អ្នកសារព័ត៌មាន យ៉ាងដូច្នេះថា “ខ្ញុំបានជំរុញភាគីនានា ឲ្យធ្វើសកម្មភាពភ្លាមៗ ឆ្ពោះទៅរកការដោះលែង និងមិនឲ្យកិច្ចប្រឹងប្រែងក្លាយ ជាអសារបង់ក្នុងកសាង សន្ទុះនេះយល់ព្រមដោះលែងអ្នកជាប់ឃុំបន្ថែមទៀត ឲ្យបានលឿន” ៕ ប្រែសម្រួល៖ប៉ាង កុង

To Top