បរទេស៖ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន និងនាយករដុ្ឋមន្ត្រីនៃប្រទេសអាមេនី លោក Nikol Pashinyan បានធ្វើកិច្ចពិភាក្សាគ្នាមួយស្តីពីការប៉ះទង្គិចគ្នា ជុំវិញបញ្ហាតំបន់ នៅក្នុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទមួយ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ នេះតាមការប្រាប់ឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយរបស់វិមានក្រឹមឡាំង។
សេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំងនោះ បាននិយាយប្រាប់ថា កិច្ចសន្ទនាគ្នារវាងមេដឹកនាំនៃប្រទេសទាំងពីរ បានធ្វើការកត់សម្គាល់ថា វាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីមិនអនុញ្ញាតឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើងក្នុងជម្លោះ ហើយវាចាំបាច់ដើម្បីបញ្ឈប់រាល់សកម្មភាពយោធាទាំងអស់។
គួរបញ្ជាក់ថា នៅថ្ងៃអាទិត្យម្សិលមិញនេះ នាយករដ្ឋមន្ត្រីនៃប្រទេសអាមេនី លោក Nikol Pashinyan បានអំពាវនាវសហគមន៍អន្តរជាតិ ឲ្យធ្វើឲ្យប្រាកដថា ប្រទេសតួកគី មិនធ្វើខ្លួនឲ្យពាក់ព័ន្ធក្នុងជម្លោះរបស់អាមេនីជាមួយនឹងអាហ្សែបែហ្សង់ ជុំវិញបញ្ហាតំបន់ Nagorno-Karabakh បង្កឲ្យមានពាក្យសម្តីគ្រោតគ្រាតជាមួយតួកគី៕ ប្រែសម្រួល៖ប៉ាង កុង