ប៉ារីស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ថា ក្រុមអ្នកស៊ើបអង្កេតនៅក្នុងប្រទេសបារាំង កាលពីថ្ងៃអាទិត្យ បានធ្វើការសិក្សាទៅលើវីដេអូមួយ ដែលបានផ្តិតយករូបភាព និងសកម្មភាពនៃការវាយប្រហារមួយនៅក្រុងប៉ារីស ដែលបានដាក់គោលដៅមកលើការិយាល័យ ទស្សនាវដ្តី Charlie Hebdo ខណៈដែលរដ្ឋាភិបាលបានថ្កោលទោសយ៉ាងខ្លាំង ដោយហៅសកម្មភាពនោះថា “អំពើភេរវកម្មឥស្លាម” ។
មនុស្សចំនួន០៦នាក់ ស្ថិតក្នុងមន្ទីរឃុំឃាំង ក្នុងនោះរាប់ទាំងជនសង្ស័យដែលជាអ្នករៀបចំគម្រោងការ បើកការវាយប្រហារ កាលពីថ្ងៃសុក្រ ដែលមានរបួសធ្ងន់ធ្ងរចំនួន០២នាក់ នៅខាងក្រៅការិយាល័យ Charlie Hebdo នៅក្រុងប៉ារីស ។
ប្រភពមួយដែលដឹងរឿងស៊ើបអង្កេតនេះបាននិយាយថា បុសម្នាក់វ័យ១៨ឆ្នាំ បានកើតនៅប៉ាគីស្ថាន ដែលមានឈ្មោះថា Hassan A ។
បានត្រូវចាប់ខ្លួនកាលពីថ្ងៃសុក្រ គាត់បានប្រាប់ដល់អ្នកស៊ើបអង្កេតថា រូបគេជាអ្នកដែលបើកការវាយប្រហារ ។
បច្ចុប្បន្ននេះ ក្រុមអ្នកស៊ើបអង្កេត កំពុងស្វែងរកភស្តុតាងតាមរយៈវីដេអូមួយ ដែលពួកគេជឿជាក់ថា អាចបង្ហាញថា Hassan A. ជាអ្នកដែលបើកការវាយប្រហារ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា