វ៉់ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានបង់ពន្ធចំណូលសហព័ន្ធត្រឹមតែ ៧៥០ដុល្លារ ក្នុងឆ្នាំ ២០១៦ ជាឆ្នាំដែលលោកបានឈ្នះការបោះឆ្នោត នេះបើយោងតាមការចុះផ្សាយរបស់កាសែត The New York Times កាលពីថ្ងៃអាទិត្យទី ២៧ ខែកញ្ញា ដោយដកស្រង់ទិន្នន័យប្រមូលពន្ធដែលមាន រយៈពេលជាង ២០ ឆ្នាំ ។
នៅក្នុងរបាយការណ៍បានឲ្យដឹងទៀតថា គាត់ក៏បានចំណាយត្រឹមតែ ៧៥០ដុល្លារអាមេរិកក្នុងឆ្នាំដំបូងរបស់គាត់នៅឯសេតវិមាន ហើយគាត់មិនបានបង់ពន្ធលើប្រាក់ ចំណូលអ្វីទាំងអស់ក្នុងរយៈពេល១០ឆ្នាំនៃរយៈ ពេល១៥ឆ្នាំមុន ពីព្រោះគាត់បានរាយការណ៍ថា បានបាត់បង់ប្រាក់ច្រើនជាងអ្វី ដែលគាត់រកបានទៅទៀត ។
រំពេចនោះលោក ត្រាំ បានច្រានចោលនូវរបាយការណ៍នេះថា ជា“ ព័ត៌មានក្លែងក្លាយទាំងស្រុង” ។
ថ្លែងទៅកាន់កាសែតខាងលើ លោកបានថ្លែងថា “ ដំបូងឡើ់យ ខ្ញុំបានចំណាយយ៉ាងច្រើន ហើយខ្ញុំក៏បង់ពន្ធប្រាក់ចំណូលរដ្ឋច្រើនដែរ … វានឹងត្រូវបានបង្ហាញឱ្យដឹង” ។
តាមច្បាប់ ប្រធានាធិបតីអាមេរិក មិនតម្រូវឱ្យបង្ហាញព័ត៌មានហិរញ្ញវត្ថុផ្ទាល់ខ្លួនទេ ប៉ុន្តែម្នាក់ៗចាប់តាំងពីជំនាន់លោក Richard Nixon បានធ្វើដូច្នេះ។
លោក ត្រាំ បានធ្វើខុសនឹងទំនៀមទម្លាប់ប្រធានាធិបតី ដោយបដិសេធមិនឱ្យធ្វើដូច្នេះ ដោយគាត់ ដោយតស៊ូមតិយ៉ាងស្វិតស្វាញនៅក្នុងតុលាការ និងជំរុញឱ្យមានការរំពឹងទុកអំពីអ្វីដែលពួកគេអាចមាន ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា