សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង បានចោទប្រកាន់ប្រទេសកូរ៉េខាងត្បូង ពីបទរំលោភចូលទឹកដីរបស់ខ្លួន ខណៈដែលខ្លួន បានស្វែងរកសាកសពបុរសម្នាក់ ដែលត្រូវបានបាញ់សម្លាប់ ដោយកងទ័ពកូរ៉េខាងជើង កាលពីដើមសប្តាហ៍នេះ។
ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ KCNA បានចុះផ្សាយថា នាវាជាច្រើនកំពុងឆ្លងកាត់ព្រំដែនទឹក ក្នុងកំឡុងពេលប្រតិបត្តិការ រុករកសាកសពបុរសជនជាតិកូរ៉េខាងត្បូង ដែលកំពុងបាត់ខ្លួននៅសមុទ្រលឿង។
KCNA បានចុះផ្សាយថា “យើងមិនខ្វល់ថាតើភាគីខាងត្បូង ធ្វើប្រតិបត្តិការស្វែងរក នៅក្នុងដែនទឹករបស់ខ្លួន ឬអត់នោះទេ ប៉ុន្តែយើង មិនដែលភ្លេចមើលការរំលោភចូលទឹកដី ដែនដីរបស់យើងនោះទេ ហើយយើងព្រមានធ្ងន់ៗ ទៅខាងខាងត្បូងប្រឆាំងនឹងវា”៕ ដោយ ៖ ឈូក បូរ៉ា
