ព័ត៌មានអន្តរជាតិ

បក្សកុម្មុយនិស្តចិន នឹងប្រារព្ធធ្វើកិច្ចប្រជុំដ៏សំខាន់ នៅខែក្រោយ

បរទេស៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការចិន ស៊ិនហួ បានរាយការណ៍នៅថ្ងៃចន្ទនេះថា គណបក្សកុម្មុយនិស្តចិន ដែលជាបក្សកាន់អំណាចក្នុងប្រទេសចិន នាពេលបច្ចុប្បន្ននេះ នឹងប្រារព្ធ ធ្វើកិច្ចប្រជុំថ្នាក់ដឹកនាំកំពូលៗដ៏សំខាន់របស់ខ្លួនមួយ ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៩ ខែតុលា។

ដោយត្រូវគេហៅជាផ្លូវការថា កិច្ចប្រជុំប្រចាំតាមប្រក្រតីនោះ កិច្ចប្រជុំនេះ នឹងប្រមូលជួបជុំទាំងអស់ នូវគណៈកម្មាធិការកណ្ដាល របស់បក្សចំនួន៣៧០នាក់ ជាកិច្ចជួបប្រជុំដ៏ធំបំផុត ក្នុងចំណោមអង្គភាព ធ្វើការសម្រេចចិត្តជាន់របស់ចិន ដើម្បីពិភាក្សាគ្នា អំពីការសម្រេចចិត្ត លើគោលនយោបាយសំខាន់ៗ។

ផ្ទាំងពាណិជ្ជកម្ម

កាសែតចិនដដែលនេះ បានបញ្ជាក់ថា កិច្ចប្រជុំពេញអង្គលើកទី៥ របស់គណៈកម្មាធិការកណ្ដាលទី១៩ របស់បក្សកុម្មុយនិស្តចិន ហៅកាត់ថា CPC នេះ នឹងត្រូវបា្ររព្ធធ្វើក្នុងទីក្រុងប៉េកាំង ដោយយោងតាមការសម្រេចចិត្តធ្វើឡើង នៅក្នុងកិច្ចប្រជុំការិយាល័យនយោបាយ គណៈកម្មាធិការកណ្ដាលបក្ស នៅថ្ងៃចន្ទនេះ ហើយលោក ស៊ី ជីនពីង ដែលជាអគ្គលេខាធិការ របស់គណៈកម្មាធិការកណ្ដាល បក្សកុម្មុយនិស្តចិន នឹងធ្វើជាអធិបតីលើកិច្ចប្រជុំនោះ៕ ប្រែសម្រួល៖ប៉ាង កុង

To Top