បរទេស ៖ កាលពីចុងសប្តាហ៍កន្លង ទៅនាយករដ្ឋមន្រ្តី កាណាដា លោក Justin Treadeau បានព្រមាន ថា ពិភពលោកបច្ចុប្បន្ននឹងត្រូវក្រឡាប់ចាក់ជាមិនខាន ប្រសិនបើមេដឹកនាំនៅទូទាំងពិភពលោក ខកខានមិនបានរួមគ្នា ដើម្បីដោះស្រាយនិងការពារសិទ្ធិមនុស្ស ជាពិសេសដោះស្រាយការគំរាមកំហែង នាពេលខាងមុខដូចជាការ ប្រែប្រួលអាកាសធាតុជាដើម។
ថ្លែងទៅកាន់កិច្ចប្រជុំ នៃអង្គសហប្រជាជាតិ លោក Trudeau បាននិយាយទៀតដែរថា ពិភពលោកបច្ចុប្បន្នកំពុងស្ថិត នៅក្នុងវិបត្តិយ៉ាងធ្ងន់ធ្ងរមួយ ។ វិបត្តិនេះមិនមែនមានន័យថា ទើបតែបានកើតឡើងកាលពីប៉ុន្មានខែមុន ដែលកូវីដ១៩ចាប់ផ្តើមវាយលុកនោះទេ ប៉ុន្តែវាបានចាប់ផ្តើមអស់រយៈពេលជាច្រើន ទសវត្សមកហើយហើយមនុស្សគ្រប់គ្នា គឺជាមូលហេតុដែលនាំឲ្យមានបញ្ហាទាំងនេះ។
លោក Trudeau បានពិពណ៍ នាទៀតដែរថា កូវីដ១៩គឺគ្រាន់តែជាសារក្រើនរំលឹក ដល់ពិភពលោកប៉ុណ្ណោះ ហើយអះអាងអង្គភាពធំបំផុត ចំនួន២ដែលបានបង្កើតឡើង ក្នុងសម័យសង្គ្រាមលោកទី២ដូចជា IMF និង World Bank គឺមិនអាចទប់ជាប់ទៅនឹងបញ្ហាថ្មីទៀតហើយ៕
ប្រែសម្រួល៖ស៊ុនលី