ព័ត៌មានអន្តរជាតិ

ថៃ ចាប់ផ្តើមដំណើរការ ទេសចរណ៍របស់ខ្លួនវិញ ហើយតាមរយៈជើង ហោះហើរចិនដំបូងគេ

បរទេស៖ នៅថ្ងៃអង្គារនេះ មន្ត្រីជាន់ខ្ពស់មួយរូបបានអះអាងថា ប្រទេសថៃនឹងទទួលបាន អ្នកទេសចរបរទេសលើកដំបូងឡើងវិញ ហើយនៅពេលដែលជើងហោះហើរ ពីប្រទេសចិននឹងត្រូវធ្វើមកដល់ នៅសប្តាហ៍ក្រោយដែលវា ត្រូវបានគេមើលឃើញថាគឺ ការចាប់ផ្តើមឡើងវិញជាបណ្តើរ ៗ នៃវិស័យទេសចរណ៍។

លោក Yuthasak Supasorn ប្រធានទទួលបន្ទុកអាជ្ញាធរទេសចរណ៍ថៃ បានប្រាប់សារព័ត៌មានបរទេសថា ការហោះហើរលើកដំបូង នឹងមានភ្ញៀវទេសចរប្រហែល ១២០ នាក់មកពីទីក្រុងក្វាងចូវ ដោយហោះហើរដោយផ្ទាល់ ទៅកាន់កោះរមណីយដ្ឋានភូកេតតែម្តង។

គួរឲ្យដឹងដែរថា ប្រទេសថៃបានព្យាយាមក្នុងការរក្សា ការរីករាលដាលនៃវីរុសកូវីដ១៩ ឲ្យនៅទាបបំផុតគឺនៅត្រឹមតែ ៣៥៥៩ ករណីនិងមនុស្ស ៥៩ នាក់បានស្លាប់ប៉ុន្តែសេដ្ឋកិច្ច របស់ប្រទេសនេះបានធ្លាក់ចុះ ក្រោយពេលខ្លួន ទទួលយកការហាមឃាត់ក្នុងការស្វាគមន៍ ភ្ញៀវទេសចរបរទេសចាប់តាំងពីខែមេសា ហើយត្រូវបានគេរំពឹងថា នឹងអាចធ្លាក់ចុះប្រមាណជា ៨,៥ ភាគរយនៅឆ្នាំនេះ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top